ដោយ: ប.ជ័យ / បន្ទាយមានជ័យ: សាខាលិខិតឆ្លងដែនប្រចាំខេត្តបន្ទាយមានជ័យទទួលប្រធានថ្មី អោយចូលកាន់មុខដំណែង ហើយបានប្រារព្ធពិធីជួបជុំតូចមួយ នៅថ្ងៃទី២៥ខែមករាឆ្នាំ២០២១ ។
យោងប្រកាសស្តីពីការតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២០ខែធ្នូឆ្នាំ២០២០ ចុះហត្ថលេខាដោយសម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអោយដឹងថា៖ សម្រេចតែងតាំងមុខតំណែងអនុសេនីយ៍ឯកចំណាន បញ្ញា អត្តលេខ៧៣៤៣៩ អនុប្រធាន ឡើងជាប្រធានសាខាលិខិតឆ្លងដែនប្រចាំខេត្តបន្ទាយមានជ័យទទួលប្រធាន ។
សូមរំលឹកថា ក្រសួងមហាផ្ទៃ បានអោយនាយកដ្ឋានលិខិតឆ្លងដែន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បើកសាខាលិខិតឆ្លងដែននៅ៣សាខាលិខិតឆ្លងនៅខេត្ត បាត់ដំបង, ខេត្តបន្ទាយមានជ័យ និងខេត្តកោះកុងបើកសាខាផ្តល់សេវាធ្វើលិខិតឆ្លងដែន ដើម្បីងាយស្រួលពលរដ្ឋនិងជាពិសេស ដែលធ្វើលិខិតឆ្លងដែនជូន៕