ដោយ ៖ ប.ជ័យ / បន្ទាយមានជ័យ៖ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលនិងអាជ្ញាធរខេត្តបានប្រគល់ផ្ទះ៨ខ្នងទៀតដល់ពលរដ្ឋទីទ័ល ដែលជួបការលំបាកនិងរងគ្រោះដោយទឹកជំនន់កន្លងមកនៅឃុំបត់ត្រង់និងឃុំឬស្សីក្រោកស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
មន្ត្រីអាជ្ញាធរស្រុកមង្គលបូរីបានអោយដឹងកាលពីថ្ងៃទី២៤ខែ មករា ឆ្នាំ២០២១ថា លោក ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និង លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះទៅប្រគល់ផ្ទាល់នូវផ្ទះចំនួន ០៨ខ្នងនោះដល់ដៃពលរដ្ឋដែលទទួលផល គឺនៅឃុំបត់ត្រង់ ចំនួន ៥ខ្នង ឃុំប្ញស្សីក្រោកចំនួន៣ខ្នង។
លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានអោយដឹងថា ពលរដ្ឋរស់នៅប្របបណ្តោយស្ទឹងមង្គលបូរីដែលរងគ្រោះដោយទឹកជំនន់ ត្រូវបានកងកម្លាំងនិងអាជ្ញាធរជួយសាងសង់ផ្ទះជាអំណោយសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនជាបន្តបន្ទប់ចំនួនជាង៣០ខ្នង ហើយបានប្រគល់ជូន ប្រជាពលរដ្ឋជ្រកកោននៅជាបន្តបន្ទាប់ដែរ ៕