ភ្នំ​ហប់ ឬ ភ្នំ​កំណប់ រមណី​ដ្ឋា​ន​ដែល​មិនគួរ​រំលង​

ដោយៈ ជា​សីហៈ​/​ភ្នំពេញៈ បើ​ចង់រក​កន្លែង​ដែលមាន​បរិយាកាស​ល្អ ខ្យល់​បរិសុទ្ធ ជាមួយនឹង​ទេសភាព​ពីលើ​កំពូលភ្នំ ឫ​ហៅថា កន្លែង​ពើង​ថ្ម អាច​សាកល្បង​ទៅលេង​កំសាន្ត​នៅ​ភ្នំ​ហប់ ឫ ភ្នំ​កំណប់ ។

​រមណី​ដ្ឋា​ន​ធម្មជាតិ​មួយ​នេះ​ស្ថិតនៅ ចំរាក់​ប្រជុំជួរ​ភ្នំ​គូលែន​ផ្នែក​ខាងជើង ចម្ងាយ​ប្រមាណ​តែ​50​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តសៀមរាប តាម​បណ្ដោយ​ផ្លូវ​ស្រុក​បន្ទាយស្រី ហួស​ប្រាសាទ បន្ទាយស្រី តាមផ្លូវ ហាយ​វេ នៅក្បែរ​ក្បាល ស្ពាន ផ្លូវ​ចូល​វត្ត​អារាម​មួយ​ឈ្មោះថា វត្តភ្នំ​ហប់​រឺ​វត្ត​កំណប់ ។

​នៅ​ជើងភ្នំ​នេះ​មាន​សភាព​ស្ងប់ស្ងាត់ ដែល​អាច​និយាយបានថា កំពុង​រងចាំ​ពុទ្ធបរិស័ទ​ចាប់​កុសលផល​បុណ្យ និង គោរព​ប្រតិបត្តិ​តាម​ប្រពៃណី​ព្រះពុទ្ធ សាសនា ។ មិនតែប៉ុណ្ណោះ​នៅលើ​កំពូលភ្នំ​ក៏មាន ប៉ម​ប្រាសាទតូច​មួយ​ដែល មាន​ចម្លាក់​ព្រះ​សិវៈលិង្គ របស់​សាសនា​ហិណ្ឌូ​ចំ​កណ្ដាល​ប្រាសាទ ដ៏​ចំ​ណាស់នា​សម័យ​បុរេប្រវត្តិ ។ ក្រៅពីនោះ​ទៀតសោត​បើ​គេ​ដើរទៅ​ប៉ែក​ក្រោយ​ប្រាសាទ​ស្ដាំ​ដៃ​និង​បានឃើញ​ពើយ​ថ្ម​មួយ​ដែល គេ​អាច​អង្គុយ​ទស្សនា​ទេសភាព​ស្អា ត​ប្លែក​ដែលមាន​ដើមឈើ​ដ៏​ចំណាស់​មួយ​នៅ​ទីនោះ​ផងដែរ ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular