Home ព័ត៌មានជាតិ សង្គម ពិធី​បិទ​ការប...

ពិធី​បិទ​ការប្រកួត​កីឡាបាល់ទះ​មិត្តភាព អបអរសាទរ ទិវា​ជ័យ​ជ​ម្ន​៖ ៧​មករា ខួប​លើក​ទី​៤២

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ចូលរួម​ពិធី​បិទ​ការប្រកួត​កីឡាបាល់ទះ​មិត្តភាព អបអរសាទរ​ទិវា​ជ័យជម្នះ ៧​មករា ខួប​លើក​ទី​៤២ (១៩៧៩-២០២១) នៅ​ពហុ​កីឡដ្ឋាន​ព្រី​នស៍ ( ហ្គេ​ន​ភ្នំពេញ​) នៅ​រសៀល​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១​នេះ​។​

​ឆ្លងកាត់​ការប្រកួត​យ៉ាង​ស្វិតស្វាញ អស់​រយៈពេល ៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១ នេះ រវាង​ក្រុម​បាល់ទះ​វិសាខា ក្រុម​បាល់ទះ​ក្រសួងមហាផ្ទៃ ក្រុម​បាល់ទះ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រុម​បាល់ទះ​បញ្ជាការដ្ឋាន​អង្គរក្ស និង​ក្រុម​បាល់ទះ​កងពលធំ​អន្តរាគមន៍​លេខ​៣ ជា​លទ្ធផល​ជ័យលាភី​ជើងឯក​លេខ​១ បាន​ទៅលើ​ក្លិប​កីឡាបាល់ទះ វិសាខា​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular