Home ព័ត៌មានអន្តរជាតិ កម្មករ​រ៉ែ​ជា...

កម្មករ​រ៉ែ​ជាប់​ក្រោម​ដី​៩​នាក់​ស្លាប់ បន្ទាប់ពី​រកឃើញ​អ្នក​នៅ​រស់​១១​នាក់​

​ប្រែ​សម្រួលៈ​វាសនា/​ប៉េកាំង​៖​បុគ្គលិក​ជួយសង្គ្រោះ​ចិន​កាលពី​ថ្ងៃ​ចន្ទ​បាន​រកឃើញ​សាកសព​កម្មករ​រ៉ែ​៩​នាក់​ទៀត​នៅក្នុង​អណ្តូងរ៉ែ​ដែល​ផ្ទុះ​កាលពី​កន្លះ​ខែ​មុន ដែល​នាំ​អោយ​ចំនួន​កម្ម​ករ​ស្លាប់​ក្នុង​​ឧបទ្ទវហេតុ​នេះ​ឡើង​ដល់​១០​នាក់​។​

​វា​បាន​កើតឡើង​មួយ​ថ្ងៃ​ក្រោយ​ពី​កម្មករ​ក្នុង​អណ្តូងរ៉ែ​មាស​ដដែល​នេះ​ចំនួន​១១​នាក់​ត្រូវបាន​ទាញ​ចេញមក​ទាំង​នៅ​មាន​ជីវិត​នៅក្នុង​ខេត្ត​សាន់​ទុង​។​ក្រោយ​ការរកឃើញ​កម្មករ​ទាំង​ស្លាប់​និង​រស់​ចំនួន​២១​នាក់ ឥឡូវ​នៅសល់​កម្មករ​តែ​ម្នាក់​ទៀត​ដែល​នៅ​បាត់​ខ្លួន​។​

​សូមបញ្ជាក់​ថា កម្មករ​២២​នាក់​បាន​ជាប់​ក្រោម​ដី​ជំរៅ​រាប់រយ​ម៉ែត្រ ក្រោយ​មាន​ការផ្ទុះ​ក្នុង​អណ្តូងរ៉ែ​កំពុង​សាងសង់​នៅ​កាលពី​ថ្ងៃ​១០​មករា​។​ពួកគេ​ខ្លះរ​ស់​ដោយ​អាហារ​និង​ថ្នាំពេទ្យ​បញ្ជូន​តាម​ប្រឡោះ​​ជណ្តើរ​ដែល​ខួង​ដោយ​ក្រុម​ជួយសង្គ្រោះ​៕

​កម្មករ​១១​នាក់​ត្រូវបាន​រកឃើញ​នៅ​មាន​ជីវិត​កាលពី​ថ្ងៃអាទិត្យ​ក្រោយ​ជាប់​ក្រោម​ដី​ជំរៅ​ជាង​១០០​ម៉ែត្រ​អស់​២​សប្តាហ៍​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular