Home ព័ត៌មានអន្តរជាតិ ឡាវ​រឹតបន្តឹង...

ឡាវ​រឹតបន្តឹង​ការឃ្លាំមើល​តាម​ព្រំដែន​ក្រោយ​មាន​ការ​នាំចូល​វីរុស​ទៅ​ពី​ថៃ​

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖ ឡាវ​បាន​និង​កំពុង​រឹតបន្តឹង​ការ​ចូល​ដោយ​ខុសច្បាប់​ក្រោយ​ពី​រកឃើញ​អ្នក​ផ្ទុក​វីរុស​កូរ៉ូណា​២​នាក់​មកពី​ថៃ ដែលនាំអោយ​មាន​ការភ័យខ្លាច​ក្រែង​ការផ្ទុះកូ​វីដ​១៩​នៅ​ថៃ​អាច​រាល​​ចូល​ក្នុង​ប្រទេស​ឡាវ​តាម​ព្រំដែន​។​

​កាសែត​វៀងចន្ទន៍​ថែមស៍ បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ថា អាជ្ញាធរ​ឡាវ​បាន​បង្កើន​វិធានការ​រារាំង​កុំអោយ​មាន​ការ​ឆ្លងដែន​ខុសច្បាប់​បន្ទាប់​ពី​ប្រទេស​ក្បែរ​ខាង​ថៃ​ជួប​ការ​ឆ្លងកូវី​ដ​១៩​រាប់រយ​នាក់​​ក្នុង​មួយថ្ងៃ​អស់​ពេល​ជាង​មួយ​ខែ​មកនេះ​។​

​ការឆ្លង​ថ្មី​២​ករណី​ថ្មី​នេះ​នាំអោយ​ឡាវ​មាន​អ្នក​ឆ្លងកូវី​ដ​១៩​សរុប​ចំនួន​៤៣​នាក់ ដែល​ជា​ចំនួន​ទាប​ជាង​គេ​ក្នុងចំណោម​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​នានា និង​មិន​មាន​អ្នក​ស្លាប់​ដោយ​ជំងឺ​នេះ​ទេ​។​

​កាសែត​បាន​និយាយថា រដ្ឋាភិបាល​ក្រុង​វៀងចន្ទន៍​បារម្ភ​ខ្លាចក្រែង​កម្មករ​-​ពលករ​ឡាវ​ភៀសខ្លួន​ចេញពី​ការផ្ទុះ​ជំងឺ​នៅ​ថៃ​និង​បង្ក​ការផ្ទុះ​ជំងឺ​មួយទៀត​នៅ​ឡាវ​៕

​ថៃ​និង​ឡាវ​មាន​ព្រំប្រទល់​ប្រវែង​១.៨៤៥​គីឡូម៉ែត្រ​ជាមួយគ្នា ភាគច្រើន​ខណ្ឌ​ដោយ​ទន្លេមេគង្គ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular