Home ព័ត៌មានអន្តរជាតិ លោកចូ បៃ​ដិន ...

លោកចូ បៃ​ដិន រឹតបន្តឹង​ការធ្វើដំណើរ​ដើម្បី​ទប់ស្កាត់​កូវី​ដ​១៩, បូក​បញ្ចូល​ទាំង​អាហ្វ្រិក​ខាងត្បូង​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ប្រធានាធិបតីចូបៃ​ដិនកា​លពី​ថ្ងៃ​ចន្ទ​បានដាក់កា​ររឹតបន្តឹង​ឡើងវិញ​លើ​ការធ្វើដំណើរ​ដើម្បី​ទប់ស្កាត់​កូវី​ដ​១៩ ចំពោះ​អ្នកដំណើរ​មិនមែន​អាម៉េរិក​មក​ពីប្រេ​ស៊ីល អៀរ​ឡង់ ចក្រភព​អង់គ្លេស និង ២៦ ប្រទេស​ផ្សេង​ទៀត​នៅ​សហភាព​អឺរ៉ុប​។ លោក​ក៏​បាន​បន្ថែម​អាហ្វ្រិក​ខាងត្បូង​ចូល​ក្នុង​បញ្ជី​ផងដែរ​។​

​រដ្ឋ​មន្ត្រី​ព័ត៌មាន​របស់​សេត​វិមាន​លោកស្រី ជេ​ន ភី​សា​គី និយាយថា អាហ្វ្រិក​ខាងត្បូង​ត្រូវ​បាន​បន្ថែម​ទៅ​ក្នុង​បញ្ជី​ហាមឃាត់ ដោយសារ​តែ​ការព្រួយបារម្ភ​អំពី​វីរុស​កូរ៉ូ​ណា​បំលែងខ្លួន​ដែល​ឆ្លង​រាលដាល​ហួស​​ពី​ប្រទេស​នេះ​។​

​លោកស្រី​ភី​សា​គី​និយាយថា “​នេះ​មិនមែន​ជា​ពេលវេលា​ត្រូវ​ដក​ការ​រឹតត្បិត​លើ​ការធ្វើដំណើរ​អន្តរជាតិ​នោះ​ទេ​”​។​

​ការហាមឃាត់​របស់​លោកបៃ​ដិន​គឺ​ដាក់​កំហិ​តឡើង​វិញ​ចំពោះ​ការចូល​មក​ដល់​របស់​ជនបរទេស​ស្ទើរតែ​ទាំងអស់​ដែល​ស្ថិត​នៅក្នុង​ប្រទេស​ដែល​ជាប់​ក្នុង​បញ្ជី​ហាមឃាត់​ក្នុងអំឡុងពេល ១៤ ថ្ងៃ​មុន​ពេល​ពួកគេ​​ធ្វើដំណើរ​មក​សហរដ្ឋ​អាម៉េរិក​។​

​អ្នកជំនាញ​ផ្នែក​ជំងឺឆ្លង​កំពូល​របស់​សហរដ្ឋ​អាម៉េរិក​លោក​វេជ្ជបណ្ឌិត អាន​ថូ​នី ហ្វូ​ស៊ីបាន​ហៅ​ការសម្រេចចិត្ត​របស់​លោកបៃ​ដិន​ដើម្បី​ស្តារឡើងវិញ​នូវ​ការរឹ​ត​ត្បិត​ការ​ធ្វើ​ដំណើរ​និង​បន្ថែម​អាហ្វ្រិក​ខាងត្បូង​​ទៅក្នុង​បញ្ជី ថា​ជា “​ការប្រុងប្រយ័ត្ន​” នៅក្នុង​បទ​សម្ភាសន៍​តាម​ទូរទស្សន៍​កាលពី​ថ្ងៃ​ចន្ទ​។​

​លោក​ហ្វូ​ស៊ីបាន​ប្រាប់​កម្មវិធី This Morning របស់​ទូរទស្សន៍ CBS ថា “​យើង​មាន​ការព្រួយបារម្ភ​អំពី​វីរុស​កូរ៉ូ​ណា​បំលែងខ្លួន​នៅ​អាហ្វ្រិក​ខាងត្បូង​។​យើង​កំពុង​ឃ្លាំង​មើល​វា​យ៉ាងសកម្ម​។​វា​ខុស​គ្នា​និង​ឆ្លង​​ខ្លាំង​ជាង​វីរុ​សបំលែងខ្លួន​នៅ​ចក្រភព​អង់គ្លេស ហើយ​ខ្ញុំ​គិតថា​វា​ជា​ការប្រុងប្រយ័ត្ន​ក្នុង​ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​លើ​អ្នក​ដែល​មិនមែន​ជា​ពលរដ្ឋ​”៕

អាម៉េរិក​រឹតត្បិត​ការធ្វើដំណើរ​ដើម្បី​ទប់ស្កាត់​កូវី​ដ​១៩

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular