ចាប់ខ្លួន​រាប់សិប​នាក់​ក្នុង​ការតវ៉ា​ប្រឆាំង​នៅនេ​ប៉ាល់​

​ប្រែ​សម្រួលៈ​វាសនា​/​ក​ដ្ឋ​មណ្ឌូ​៖ ប៉ូលិស​បាន​ប្រើ​ដំបង​និង​ឡានទឹក​ដើម្បី​បំបែក​មនុស្ស​រាប់រយ​នាក់​នៅ​រដ្ឋធានី​ក​ដ្ឋ​មណ្ឌូ​ដែល​តវ៉ា​ប្រឆាំង​នឹង​ការរំលាយ​សភា​ដើម្បី​រៀបចំ​ធ្វើ​ការបោះឆ្នោត​ឡើងវិញ​។​

​ប៉ូលិស​បាន​និយាយថា ខ្លួន​បាន​ឃាត់ខ្លួន​បាតុករ​២៨​នាក់​ដែល​បាន​ជួបជុំគ្នា​នៅ​ជិត​និវេសដ្ឋាន​នាយករដ្ឋមន្ត្រី ដើម្បី​ស្រែក​ថ្កោលទោស​ចំណាត់ការ​របស់​លោក​អូ​លី​ថា «​អ​ធម្មនុញ្ញ​» និង​ទាមទារ​អោយ​​ដំណើរការ​សភា​ឡើងវិញ​។​ប៉ូលិស​បាន​ប្រើ​ដំបង​និង​ឡាន​បាញ់​ទឹក​ដើម្បី​បំបែក​ហ្វូង​មនុស្ស​ប្រមាណ​៥០០​នាក់ ដោយ​បណ្តាល​អោយ​បាតុករ​ខ្លះ​រងរបួស​។​

​ការ​ផ្តោតអារម្មណ៍​ឥឡូវ​ធ្លាក់​លើ​តុលាការ​កំពូល​ដែល​ត្រូវ​បើក​សវនាការ​លើ​បណ្តឹង​បួនដប់​ប្រឆាំងនឹង​ការរំលាយ​សភា​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular