ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​អ្នកក្លាហាន​លេង​ដាវ​កញ្ចាស់​ពីរ​នាក់​ក្នុងចំណោម​គូកន​ច្រើន​ទៀត ត្រូវ​ជាប់​ខ្នោះ​ប៉ូលិស បន្ទាប់ពី​ប្រើ​ដាវ​របស់ខ្លួន​កាប់​ទៅលើ​យុវជន​បួន​នាក់​ឱ្យ​រងរបួស ក្បែរ​រោង​រៀបការ​ក្នុងភូមិ​ពូ​រ៉ា​ប៉ែត ឃុំក្រង់​តេះ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​កាលពី​អធ្រាត្រ​ថ្ងៃទី​២៥​ខែមករា​ម្សិលមិញ​។​

​អធិការនគរបាល​ស្រុក​ពេ​ជ្រា​ដា​លោក​តាក់ យ៉េន​បាន​និយាយ​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៦​ខែមករា​នេះ​ថា​កាលពី​យប់​ថ្ងៃទី​២៥​ខែមករា​មាន ករណី​ក្មេង​ទំនើង​ពីរ​ក្រុម​បង្កជម្លោះ​ជាមួយគ្នា​។ ។​មួយក្រុម​មកពី​ឃុំ​ប៊ូ​ស្រា ជិះ​មូ​តូ​បី​គ្រឿង​និង​មួយក្រុម​ទៀត​មកពី​ឃុំក្រង់​តេះ ។​ក្រុម​ទំនើង​បាន​ប្រយុទ្ធ​ទៅវិញទៅមក​នៅតាម​ផ្លូវ​ក្បែរ​រោងការ ស្ថិតនៅ​ភូមិ​ពូ​រ៉ា​ប៉ែត ឃុំក្រង់​តេះ ស្រុក​ពេ​ជ្រា​ដា បណ្ដាល​ឲ្យ​រងរបួស​ទាំងសងខាង​ចំនួន​បួន​នាក់ ។​ក្នុងនោះ​ខាង​ម​កក​ពី​ឃុំក្រង់​តេះ​ពីរ​នាក់​និង​ក្រុម​មកពី​ប៊ូ​ស្រា​ពីរ​នាក់​។​

​លោក​បន្តថា​ក្រុម​មកពី​ក្រង់​តេះ​មានឈ្មោះ ច្រាញ់ ញឹ​ង អាយុ​២៤​ឆ្នាំ​មុខរបរ​កសិករ រងរបួស​ត្រូវចំ​ក្បាល​ខាងឆ្វេង​និង​ឈ្មោះ​ពេ​ជ្យ ភា​រ៉ា អាយុ​២៧​ឆ្នាំ​ជនជាតិ​ភ្ន​ង​រងរបួស​លើ​ចិញ្ចើម​ខាងស្ដាំ​។​ចំណែក​ក្រុម​មកពី​ប៊ូ​ស្រា​ឈ្មោះ ច្រឺ​ច លន់ អាយុ​២០​ឆ្នាំ​ជាន​ជាតិ​ព្នងរ​របួសធ្ងន់​ក្បាល​ផ្នែក​ខាងមុខ​ខាងស្ដាំ​និង​ឈ្មោះ ង៉​ន ចិ​អាយុ​១៦​ឆ្នាំ​ជនជាតិ​ភ្ន​ង​រងរបួស​ពកថ្ងាស​ទាំង​សងខាង​។​ក្រោយ​សាកសួរ​លោក​អធិការ​បញ្ជាក់ថា​មូលហេតុ​បណ្ដាលមកពី​ក្រុម​ទាំងពីរ​មាន​គំនុំ​នឹង​គ្នា​ពីមុនមក​។

​លោក​អធិការ​ក៏​បង្ហាញ​អត្តសញ្ញាណ​អ្នកក្លាហាន​ទាំងពីរ​នាក់​ផងដែរ​គឺ​ឈ្មោះ​ប៊ុន​ថា​ន់ ស្មា​ក់ អាយុ​១៩​ឆ្នាំ​ជនជាតិ​ព្នង និង​ឈ្មោះ តា​វិ​ន យ៉េត​អាយុ​១៧​ឆ្នាំ​ជនជាតិ​ព្នង​។​ទាំងពីរ​នាក់​រសនៅ​ភូមិ​ពូ​ទឺ​ត​ឃុំ​ប៊ូ​ស្រា​។​វត្ថុតាង​ដកហូត​បាន​មាន​ម៉ូតូ​ពីរ​គ្រឿង​និង​ដាវ​មួយ​ដើម​។​បច្ចុប្បន្ន​ជនសង្ស័យ​សមត្ថកិច្ច​ចាត់កា​រ​តាម​នីតិវិធី​៕​សរន​