ថៃកាលពីថ្ងៃចន្ទទី២៥មករាបានបញ្ជាក់អះអាងថាបានរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាថ្មីចំនួន៩១៤នាក់ នៅក្នុងខេត្តសាមុត សាខន ជិតទីក្រុងបាងកក ។ តួលេខឆ្លងថ្មីនេះ នាំអោយថៃមានអ្នកឆ្លងសរុបកើនដល់ជាង១៤.០០០នាក់។
មុននេះកាលពីថ្ងៃចន្ទ អាជ្ញាធរថៃបានប្រកាសចំនួនអ្នកឆ្លងទូទាំងប្រទេសតែ១៨៧នាក់និង២នាក់ស្លាប់ដោយកូវីដ១៩ តែមន្ត្រីសុខាភិបាលខេត្តសាមុត សាខន បានបញ្ចេញតួលេខឆ្លងជាង៩០០នាក់នេះនៅពេលក្រោយមកទៀត នាំអោយមួយថ្ងៃចន្ទម្សិលមិញ ថៃមានអ្នកឆ្លងកូវីដ១៩ខ្ទង់១ពាន់នាក់៕