ឡាវ​រឹតបន្តឹង​ការឃ្លាំមើល​តាម​ព្រំដែន​ក្រោយ​មាន​ការ​នាំចូល​វីរុស​ទៅ​ពី​ថៃ​

ឡាវ​បាន​និង​កំពុង​រឹតបន្តឹង​ការ​ចូល​ដោយ​ខុសច្បាប់​ក្រោយ​ពី​រកឃើញ​អ្នក​ផ្ទុក​វីរុស​កូរ៉ូណា​២​នាក់​មកពី​ថៃ ដែលនាំអោយ​មាន​ការភ័យខ្លាច​ក្រែង​ការផ្ទុះកូ​វីដ​១៩​នៅ​ថៃ​អាច​រាល​​ចូល​ក្នុង​ប្រទេស​ឡាវ​តាម​ព្រំដែន​។​

​កាសែត​វៀងចន្ទន៍​ថែមស៍ បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ថា អាជ្ញាធរ​ឡាវ​បាន​បង្កើន​វិធានការ​រារាំង​កុំអោយ​មាន​ការ​ឆ្លងដែន​ខុសច្បាប់​បន្ទាប់​ពី​ប្រទេស​ក្បែរ​ខាង​ថៃ​ជួប​ការ​ឆ្លងកូវី​ដ​១៩​រាប់រយ​នាក់​​ក្នុង​មួយថ្ងៃ​អស់​ពេល​ជាង​មួយ​ខែ​មកនេះ​។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular