កាលពីថ្ងៃចន្ទទី២៥មករា តោខៀវ Chelsea បានបណ្តេញលោក ហ្វ្រែង ឡាំផាត ចេញពីតំណែងគ្រូបង្វឹកបន្ទាប់ពីចូលកាន់តំណែងអស់រយៈពេល ១៨ ខែ ដោយលោក ថូម៉ាស់ ថូខល់ អតីតគ្រូបង្វឹកក្រុម Paris St-Germain រំពឹងចូលជំនួសរូបលោក។
ឡាំផាត អាយុ ៤២ ឆ្នាំបានចាកចេញ ទាំងក្លឹបកំពុងឈរនៅលេខ ៩ នៅ Premier League បន្ទាប់ពីបរាជ័យកាលពីសប្តាហ៍មុននៅទឹកដី Leicester City ដោយឈ្នះម្តងគត់ក្នុងការប្រកួតលីកចំនួន ៥ លើកកន្លងមក។