ដោយៈ សរិទ្ធ / ព្រះសីហនុៈ បុរសម្នាក់ស្លាប់ និងបុរសម្នាក់ទៀត របួសធ្ងន់ ដោយសារ បើកម៉ូតូ បុកគ្នា កាលពីវេលាម៉ោង ៥ ល្ងាច ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ លើដងផ្លូវជាតិ លេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រ លេខ ១៩៤-១៩៥ ក្នុងភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សមត្ថកិច្ច បានបញ្ជាក់ថាៈ ឈ្មោះ គៀង វឹង ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅ ភូមិស្រែ ចាំក្រោម ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្លាប់នៅកន្លែងកើតហេតុ។ ចំណែក ឈ្មោះ នល់ សារឿន ភេទប្រុស អាយុ៦៦ឆ្នាំ មានទីលំនៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រងរបួសធ្ងន់ ហើយបានត្រូវបញ្ជូនទៅព្យាបាល នៅគ្លីនិក ឯកជន អូរចំណារ ឃុំអូរឧកញ៉ាហេង។
សមត្ថកិច្ច បានឱ្យដឹងថាៈ ភាគីម្ខាង បើកម៉ូតូម៉ាក ហុងដា វ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ ក្នុងទិសដៅ ពីខេត្តព្រះសីហនុ-ភ្នំពេញ។ ចំណែកភាគីម្ខាងទៀត បើកម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ ១J-៥៣៦១ មានទិសដៅផ្ទុយគ្នា។ បច្ចុប្បន្ន វត្ថុតាងខាងលើ ត្រូវបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកព្រៃនប់ ដើម្បីបន្តនីតិវិធី៕/V-PC