Home កីឡា អ្នក​ចាត់ការ​...

អ្នក​ចាត់ការ​ទូទៅ​របស់​ក្រុម Southampton ទាមទារ​ឱ្យ​កូនក្រុម​ប្រឹងប្រែង​បន្ថែម ពេល​ទទួលភ្ញៀវ Arsenal យប់​នេះ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ អ្នក​ចាត់ការ​ទូទៅ​របស់​ក្រុមព្រះ​ម៉ែ​ម៉ារី Southampton លោក រ៉ាល់ ហា​សិន​ហា​ត់ថល ជឿ​ថា​ក្រុម​របស់​លោក​នឹង​ធ្វើ​បាន​ប្រសើរ​ទល់នឹង​ក្រុម​កាំភ្លើង​ធំ Arsenal នៅ​យប់​ថ្ងៃ​អង្គារ​នេះ ត្បិត​បាន​ទម្លាក់​កាំភ្លើង​ធំ​ចេញពី FA Cup កាល​ចុង​សប្តាហ៍​ក្តី​។​

​មួយ​គ្រាប់​ស៊ុត​ចូល​ទី​ខ្លួនឯង​ពី​កីឡាករ ហ្គា​ព្រីល ម៉ា​ហ្គាល់​ហែល គឺ​ល្មម​ជួយ​ឱ្យ​ព្រះ​ម៉ែ​ម៉ា​រី​ឈ្នះ ១-០ លើ​កូន​ក្រុម​របស់​លោក​មី​គែ​ល អាតិតា កាលពី​ថ្ងៃ​សៅរ៍ ដោយ​ទម្លាក់​ម្ចាស់​ការពារ​តំណែង​ជើងឯក​មួយ​នេះ​ត្រឹម​ជុំ​ទី​៤​នៃ FA Cup​។​

​ត្រឹម​៣​ថ្ងៃក្រោយ ក្រុម​ទាំង​ពីរ​ជួប​គ្នា​ម្តង​ទៀត​ក្នុង Premier League ដោយ​ក្រុម Southampton ធ្វើ​បាន​ល្អ​ជាង Arsenal ក្នុងជំនួប​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​។​

​លោក​អាតិតា​កោតសរសើរ​ក្រុមព្រះ​ម៉ែ​ម៉ារី ដែល​ដាក់​ការគាបសង្កត់​ខ្លាំង​មក​លើ​ក្រុម​របស់​គាត់ ពេលដែល​ពួកគេ​មាន​សា​ច់បា​ល់លេង​នៅ​នឹង​ជើង​នៅ​ទឹកដី St St Mary’s ប៉ុន្តែ​លោក​ហា​សិន​ហា​ត់ថល​នៅតែ​ទាមទារ​ឱ្យ​កូនក្រុម​របស់គាត់​ធ្វើ​ឱ្យបាន​កាន់តែ​ល្អ​ជាង​នេះ​ទៀត​។

​នៅពេល​សួរ​ថា​តើ​ការលេង​កាលពី​ថ្ងៃ​សៅរ៍​មាន​ឥទ្ធិពល​អ្វី​ខ្លះ​មក​លើ​ការប្រកួត​ថ្ងៃ​អង្គារ លោក​ហា​សិន​ហា​ត់ថល​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា “​វា​ជា​ការប្រកួត​ថ្មី​។ ខ្ញុំ​មិនដឹងថា​តើ​វា​មាន​ឥទ្ធិពល​កម្រិតណា​មកលើ​ការប្រកួត​ថ្ងៃស្អែក​ទេ ពួក​គេ​ច្បាស់​ណាស់​គឺ​ចង់យក​ឈ្នះ​មកលើ​ពួក​យើង​វិញ​។ ដូច្នេះ​ជា​មួយ​ការផ្លាស់ប្តូរ​តិចតួច យើង​នឹង​បង្ហាញ​ទម្រង់​លេង​កាន់តែ​ល្អ​ជាង​មុន​។ បើ​មាន​សាច់​បាល់ យើង​នឹង​លេង​ល្អ​ជាង​កាលពី​ថ្ងៃ​សៅរ៍​។ ពិតណាស់ ពេល​គ្មាន​បាល់ វា​មិនមែន​ជា​ការប្រកួត​ដ៏​ល្អ​បំផុត​របស់​យើង​ទេ​។ បើ​គ្មាន​បាល់ វា​គ្រាន់តែ​ជា​ការប្រកួត​ដ៏​ល្អ ហើយ​ការលេង​ទល់​នឹង​ក្រុម​កំពូល​តារាង​ទាំង​៦ គឺជា​រឿង​សំខាន់បំផុត​”៕

លោក​ហា​សិន​ហា​ត់ថល​ទាមទារ​ឱ្យ​កូនក្រុម​ប្រឹងប្រែង​បន្ថែម​ដើម្បី​យកឈ្នះ Arsenal ក្នុង EPL

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular