Home ព័ត៌មានជាតិ សន្តិសុខ បុរស​ជនជាតិ​ច...

បុរស​ជនជាតិ​ចិន​ម្នាក់ ស្លាប់​ដោយសារ ធ្លាក់​ពីលើ អគារ​ខ្ពស់ មកលើ​ផ្ទះ​ពលរដ្ឋ​

ដោយៈ វណ្ណៈ / ព្រះសីហនុៈ សមត្ថកិច្ច​ក្រុងព្រះសីហនុ បាន​ប្រាប់​ព័ត៌មាន​ជាបឋម​ថាៈ បុរស​ជនជាតិ​ចិន​ម្នាក់ បាន​ស្លាប់ ក្រោយ​ធ្លាក់​ពីលើ​អគារ​ខ្ពស់ ចូលមក​លើផ្ទះ​ពលរដ្ឋ មួយកន្លែង​នៅក្បែរ​គ្នា​។ ករណីនេះ បានកើត​ឡើង នៅក្នុង​ក្រុម​៧ ភូមិ​១ សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ នា​វេលា​ម៉ោងជាង ៧ ព្រឹក ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១​។​

​ភ្លាមៗ​នោះ សមត្ថកិច្ច នៅ​មិនទាន់​ស្គាល់ឈ្មោះ អត្តសញ្ញាណ ជនរងគ្រោះ​នៅឡើយ ហើយ​ករណីនេះ សមត្ថកិច្ច កំពុង​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យវិច័យ តាម​បច្ចេកទេស និង​នីតិវិធី​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular