Home ព័ត៌មានជាតិ សន្តិសុខ អាជ្ញាធរ​ថៃ ប...

អាជ្ញាធរ​ថៃ បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ ៣​នាក់ អោយ​វិល​ត្រឡប់មក​ស្រុកកំណើត​វិញ

ដោយៈ បាយ័ន / ឧ​ត្ត​រ​មាន​ជ័​យៈ ប្រជាពលរដ្ឋ​ខ្មែរ ចំនួន ៣ នាក់ ត្រូវបាន​អាជ្ញាធរ​ថៃ បញ្ជូនមក​ស្រុកកំណើត​វិញ បន្ទាប់ពី​ដោះលែង ពី​ពន្ធនាគារ ពីបទ​ឆ្លងដែន​ខុសច្បាប់ ចូល​កាប់​ឈើ​គ្រញូង ក្នុង​ទឹកដី​ថៃ​។ ការប្រគល់​ប្រជាពលរដ្ឋ​ខ្មែរ បានធ្វើ​ឡើង នៅវេលា​ម៉ោង ៥​និង​៣០​នាទី ល្ងាច​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១ ស្ថិតនៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ ជាំ​ស្រងាំ ក្នុង​ទឹកដី​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​សមត្ថកិច្ច​នគរបាល ប្រចាំ​ច្រកទ្វារ​ព្រំ​ដែ​ប​អន្តរជាតិ ជាំ​ស្រងាំ បាន​និយាយថាៈ ប្រជាពលរដ្ឋ ខ្មែរ ចំនួន ៣​នាក់ ដែល​ត្រូវបាន​ថៃ បញ្ជូនមក គឺមានៈ ទី​១. ឈ្មោះ ជឹម យិន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​បឹង​ខ្វែក ឃុំ​ឈូក ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ , ទី​២. ឈ្មោះ ពៅ ធី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ និង​ទី​៣ ឈ្មោះ សួង ម៉ៅ គេ​ប្រុស អាយុ​២៦​ឆ្នាំ អ្នក​ទាំង ២ រស់នៅ​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ​។​

​បុរស​ទាំងបី​នាក់​នេះ ត្រូវបាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ ចាប់ខ្លួន កាលពី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៨ កន្លងទៅនេះ ពីបទ​ឆ្លងដែន​ខុសច្បាប់ ចូល​កាប់​ឈើ​គ្រញូង ចូល​តាម​ច្រក អូរ​ស្វាយ ហើយ​ត្រូវបាន​យកទៅដាក់​ពន្ធនាគារ នៅ​ស្រុក​ខាន់​ថា​ឡាក់ ខេត្ត​ស៊ីសាកេត​។ ក្រោយពី​ទទួល​ពី​ភាគី​ថៃ រួចមក បុរស​ទាំង ៣ នាក់ ខាងលើ ត្រូវបាន​ក្រុមគ្រូពេទ្យ វាស់​កំដៅ រួច​បាន​បញ្ជូនបន្ត ទៅធ្វើ​ច​ត្តា​ឡី​ស័ក នៅ​សាលាបឋមសិក្សា​អន្លង់វែង​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular