Home ព័ត៌មានជាតិ សន្តិសុខ យុវជន​ម្នាក់ ...

យុវជន​ម្នាក់ កាប់​ច្រឡំ​មនុស្ស ទៅ​ត្រូវ​បងជីដូនមួយ​របស់ខ្លួន បណ្តាល​ឲ្យ​ស្លាប់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​

ដោយៈ ស​រិ​ទ្ធ / កំពង់ចាមៈ យុវជន​ម្នាក់ កាប់​ច្រឡំ​មនុស្ស ទៅ​ត្រូវ​បងជីដូនមួយ របស់ខ្លួន បណ្តាល​ឲ្យ​ស្លាប់ បាន​ត្រូវ​សមត្ថកិច្ច ស្រាវជ្រាវ​ចាប់ខ្លួនបាន នៅវេលា​ម៉ោង ៨ យប់ ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១ បន្ទាប់ពី​យុវជន​នោះ បានគេច​ខ្លួន អស់​រយៈពេល ២ ថ្ងៃ​រួចមក ។ អំពើ​ឃាត​កម្មនេះ បានកើត​ឡើង កាលពី​យប់ ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​ក្បែរ រោងការ​មួយកន្លែង ស្ថិតក្នុង​ភូមិ​តាំង​ជ្រៃ ឃុំ​សណ្ដែក ស្រុក​បាធាយ ខេត្តកំពង់ចាម​។​

​ជនដៃដល់ ឈ្មោះ តឿន ទុំ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​។ ចំណែក​ជន រងគ្រោះ ឈ្មោះ ឌឿ​ន តូច អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ ភូមិ​-​ឃុំ កើតហេតុ​ខាងលើ (​អ្នក​ទាំងពីរ ត្រូវជា​បងប្អូនជីដូន​មួយ​នឹង​គ្នា​)​។​

​សមត្ថកិច្ច បានបញ្ជាក់​ថាៈ ហេតុការណ៍​កាប់​ប្រហារ​នេះ ដំបូង​ឡើយ គឺ​ជនរងគ្រោះ បាន​ដើរ​ចេញពី​រោងការ ក្នុង​បំណង​ទៅយក​ម៉ូតូ ដែល​ផ្ញើទុក​នៅផ្ទះ​អ្នកភូមិ ក្បែរ​រោងការ ចម្ងាយ​ប្រហែល ១០០ ម៉ែត្រ ដោយ​តាមផ្លូវ​ងងឹត ហើយ​ស្ងាត់ ។ ពេល​ជនរងគ្រោះ ដើរ​បាន​ប្រហែល ៧០ ម៉ែត្រ ក៏ត្រូវ​ជនល្មើស លប​កាប់​នឹង​ដាវ បណ្ដាល​ឲ្យ​រងរបួស ផ្នែក​មុខជា​ច្រើន​កាំបិត ដោយ​ត្រូវ​កំភួនដៃ និង​ដាច់ ក ដៃ​ខាងឆ្វេង​ស្លាប់​នៅ​កន្លែងកើតហេតុ តែម្ដង ។ ភ្លាមនោះ ជនដៃដល់ បាន​រត់​គេចខ្លួនបាត់ ពី​កន្លែងកើតហេតុ​។​

​បន្ទាប់ពី​ទទួល​របាយការណ៍ រឿងហេតុ​នេះ លោកស្នងការ​នគរបាល ខេត្តកំពង់ចាម បាន​ចាត់​ឱ្យ​លោក​វរសេនីយ៍ឯក ចាន់ ហោ អនុប្រធាន​ផែនការ​ងារ នគរបាល​ព្រហ្មទណ្ឌ​ខេត្ត និង​វរសេនីយ៍ឯក សំ ណា​ល់ អធិការនគរបាល ស្រុក​បាធាយ ចុះ​ដល់ទី​តាំង​កើតហេតុ ធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត​ជាបន្ទាន់​។ សមត្ថកិច្ច បាន​ស្រាវជ្រាវ រហូតដល់​រកឃើញ មុខសញ្ញា រហូតមកដល់​ម៉ោង ៨ យប់ ថ្ងៃទី​២៥ ខែមករា​នេះ ទើប​កម្លាំង​ជំនាញ​ឈានដល់ ការឃាត់ខ្លួន ជនដៃដល់ ឈ្មោះ តឿន ទុំ និង​ដកហូត​បាន​ដាវ ១​ដើម​។​

​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ បាន​សារភាពថាៈ ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព យក​ដាវ កាប់​ទៅលើ​ជនរងគ្រោះ ដែល​ត្រូវជា​បងជីដូនមួយ​នេះ ពិតប្រាកដ​មែន តែ​តាមពិតទៅ គឺ​កាប់​ច្រឡំ​មនុស្ស​ទៅវិញ​ទេ ព្រោះ​មនុស្ស​ដែល​ខ្លួន មានបំណង​កាប់​នោះ គឺ​ភ្ញៀវ​ខាង​កូន កំលោះ​ម្នាក់ ដែល​កាលពីពេល​ថ្ងៃ គឺមាន​ជម្លោះ​នឹង​គ្នា រហូត​ធ្វើ​ឲ្យ​ខ្លួន​គុំកួន​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular