Home ព័ត៌មានជាតិ សន្តិសុខ ឃាត់ខ្លួន​ជនស...

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​លួច​ម៉ូតូ នៅ​ខណ្ឌ​ប្ញ​ស្សី​កែវ​

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ កាលពី​ម៉ោង ៣​និង​៣០ នាទី ទៀបភ្លឺ ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១ កម្លាំង​សមត្ថកិច្ច ល្បាត​តាមផ្លូវ ឃើញ​ជនសង្ស័យ កំពុងធ្វើដំណើរ នៅ​ភូមិ​លេខ​៥ សង្កាត់ គីឡូម៉ែត្រ​លេខ ៦ ខណ្ឌឫស្សីកែវ ក៏​ឃាត់ខ្លួន ដើម្បី​ត្រួតពិនិត្យ ទើប​ដឹងថា ពាក់ព័ន្ធ​ពីបទ លួច​ម៉ូតូ​ម៉ាក​ហុងដា វ៉េវ កាលពី​ថ្ងៃទី​២៤ មករា នា​ម៉ោង ២​និង​៣០ នាទី នៅ ចំណុច​ផ្ទះ លេខ​៥ ផ្លូវជាតិ​លេខ​៥ ក្រុមទី​១០ ស្ថិតក្នុង​ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ​។​

​នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ បានឱ្យដឹងថាៈ ជនសង្ស័យ ឈ្មោះ ពេជ្រ រចនា រ៉ា ឌី ហៅ ឌី ភេទ​ប្រុស អាយុ ២១ ឆ្នាំ មានមុខ​របរ មិន​ពិតប្រាកដ ស្នាក់នៅ ផ្ទះជួល ផ្លូវ​បេតុង ក្រុម​៣ ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ ៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ មាន​សារធាតុ​ញៀន (​ឃាត់ខ្លួន​)​។ ជាមួយគ្នានេះ នគរបាល បាន​ដកហូត​វត្ថុតាង ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា វ៉េវ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ។​

​សមត្ថកិច្ច​ដដែល បានបញ្ជាក់​ថាៈ នៅ​ថ្ងៃទី​២៤ មករា វេលា​ម៉ោង ២​និង​៣០ នាទី​កន្លង ទៅនេះ មាន​ករណី​ចោរលួច​ម៉ូតូ ចំនួន​មួយគ្រឿង នៅ​ចំណុចកើតហេតុ ខាងលើ ក្រោយមក ជនរងគ្រោះ ពុំ​បានមក​ដាក់ពាក្យ​បណ្តឹង​ឡើយ លុះដល់​វេលា​ម៉ោង ៣​និង​៣០​នាទី ទៀបភ្លឺ ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១ នៅពេល​កម្លាំង សមត្ថកិច្ច បាន​ល្បាត​តាមផ្លូវ ឃើញ​ជនសង្ស័យ កំពុងធ្វើដំណើរ ដោយមាន​ការសង្ស័យ សមត្ថកិច្ច ក៏បាន​ឃាត់​សួរនាំ ។ ក្រោយ​សាកសួរ ជនសង្ស័យ បាន សារភាពថា ម៉ូតូ​ខាងលើ ខ្លួន​ជា​អ្នក​លួច និង​បាន​ដោះ​ស្លាក​លេខ ចូលក្នុង​លូ​បាត់​។​

​សមត្ថកិច្ច បានឱ្យដឹងថាៈ បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង បាន​ត្រូវ​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង រាជធានី​ភ្នំពេញ អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់ ៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular