ក្រុម​អ្នកជិះ​កង់ នាំយក​អំណោយ ប្រគល់ជូន កងកម្លាំងប្រដាប់អាវុធ ឈរជើង​នៅ​ព្រំដែន

ដោយៈ គ្រញូង/បាត់ដំបងៈ ដើម្បី​ចូលរួមចំណែក​ជាមួយ កងកម្លាំងប្រដាប់អាវុធ នៅ​ស្រុក កំរៀង នៅ​ល្ងាច​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១​សប្បុរសជន ជា​ក្រុម​អ្នកជិះ​កង់ ស្រុក​កំរៀង ដឹកនាំ​ដោយ​លោក ពុំ ហៃ ជា​អាជីវករ បាន​នាំយក​គ្រឿងឧបភោគ បរិ ភោគ មក​ប្រគល់ជូន កងកម្លាំងប្រដាប់អាវុធ ដែល​កំពុង​បំពេញភារកិច្ច​ឈរជើង​នៅតាម គោលដៅ​ជួរមុខ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺឆ្លង កូ​វីដ​-១៩ ។​

​ក្នុងការ​ប្រគល់​-​ទទួល​អំណោយ​នេះ មាន​លោក​វរសេនីយ៍ឯក ម៉​ង់ ស៊ី មេបញ្ជាការ​វរ​សេនា តូច នគ​បាល​ការពារ​ព្រំដែន​គោក លេខ​៨១៩ , លោក​វរសេនីយ៍ឯក សុខ ដែន មេ​បញ្ជា ការរង កងពលតូច​ថ្មើរជើង​លេខ​៥៣ និង​លោក​វរសេនីយ៍ឯក យ៉យ ស៊ី​ដូ មេបញ្ជាការ​កង ការពារ​ព្រំដែន​លេខ​៥០៤​។​

​អំណោយ​ទទួលបាន រួមមានៈ មី​ចំនួន ៣០​កេស ទឹកបរិសុទ្ធ​កម្ពុជា ចំនួន​៦០​កេស ទឹកស៊ីអ៊ីវ ចំនួន​១៥​យួរ ត្រីខកំប៉ុង​ចំនួន​៩​យួរ អង្រឹង​ចំនួន​៣ ម៉ាស់​ចំនួន ១២​ប្រអប់ ស្រា​បៀ​ចំនួន ១០​កេស​៕/V-PC

សប្បុរសជន​ក្រុម​អ្នកជិះ​កង់​នៅ​ស្រុក​កំរៀង នាំយក​អំណោយ​ប្រគល់ជូន​កងកម្លាំង ប្រដាប់អាវុធ​ឈរជើង​បំពេញភារកិច្ច​នៅ​ព្រំដែន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular