ផ្សព្វផ្សាយ​ខ្លឹមសារ របាយការណ៍​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា

ដោយៈ ប​.​ជ័យ / កំពង់ធំៈ មន្ត្រី​គណៈ​ប្រចាំការ នៃ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្តកំពង់ធំ អោយដឹង​កាលពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១ នេះ​ថាៈ គណបក្ស​ប្រជាជន កម្ពុជា ខេត្តកំពង់ធំ បាន​ប្រជុំ​ផ្សព្វផ្សាយ ខ្លឹមសារ​របាយការណ៍​របស់ គណៈកម្មាធិការ កណ្តាល គណបក្ស ប្រជាជន​កម្ពុជា ស្តីពី​សភាពការណ៍​ទូទៅ និង​ការងារ​គណបក្ស ឆ្នាំ​២០២០ និង​ទិសដៅ​ភារកិច្ច ឆ្នាំ​២០២១ នៅ​ខេត្តកំពង់ធំ ។​

​នាឱកាស​នោះ លោក សុខ លូ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល គណបក្ស​ប្រជាជន កម្ពុជា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន គណបក្ស​ប្រជាជន​កម្ពុជា ខេត្តកំពង់ធំ បាន​អាន​របាយការណ៍ ស្តីពី​សភាពការណ៍​ទូទៅ និង​ការងារ​គណបក្ស ឆ្នាំ​២០២០ និង​ទិសដៅ​ភារកិច្ច ឆ្នាំ​២០២១ ជូន​អង្គពិធី​ទាំងមូល ។​

​លោក​កិត្តិ​នីតិ​កោសល្យ បណ្ឌិត ងួន ញ៉ិល សមាជិក​គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា អនុប្រធាន​ទី​១ រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ គណបក្ស​ថ្នាក់កណ្តាល ចុះ​មូលដ្ឋាន​ខេត្តកំពង់ធំ បានផ្តល់ អនុសាសន៍​ដឹកនាំ អំពី​ការងារ​គណបក្ស​សំខាន់ៗ ជូន​អង្គពិធី​ទាំងមូល​ផងដែរ​ដែល​មន្ត្រី បក្ស​បង្គោលៗ ចំនួន ៥០០ នាក់ បាន​ចូលរួម ។​

​ចុងបញ្ចប់ លោក​បណ្ឌិត ក៏បាន​ថ្លែងថាៈ ដូចដែល​លោក បាន​ថ្លែង​បើក និង​ថ្លែង​បិទ ពេលនេះ គឺ​លោក​សូម​កោតសរសើរ ដល់​ក្រុមការងារ និង​គណបក្ស​គ្រប់​ថ្នាក់ របស់​ខេត្តកំពង់ធំ ដែល​បាន​ខិតខំ​បំពេញការងារ ទទួលបាន​លទ្ធផល​ល្អ កន្លងមក ៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular