សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ជំរឿនទូទៅប្រជាជន នៅព្រះរាជាណាចក្រ កម្ពុជា ឆ្នាំ២០១៩ បានបញ្ជាក់ថាៈ តាមលទ្ធផលចុងក្រោយ ជំរឿនទូទៅប្រជាជន នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ ២០១៩ ប្រជាជនកម្ពុជា មានចំនួន ១៥,៦ លាននាក់ កើនឡើងពី ១៣,៤ លាននាក់ នៅក្នុងឆ្នាំ២០០៨។
