Home ព័ត៌មានជាតិ សន្តិសុខ ស្ត្រី​ម្នាក់...

ស្ត្រី​ម្នាក់ រងរបួស​ដោយ​សាររ​ថយ​ន្ត បុក​ពីក្រោយ​

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ស្ត្រី​ម្នាក់ បាន​រងរបួស​ដោយសា​រ​រថយន្ត បុក​ពីក្រោយ នៅវេលា​ម៉ោង ៨​និង​៤០​នាទី ព្រឹក​ថ្ងៃទី ២៦ ខែមករា ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្ដោយ មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថាៈ ស្ត្រី​ម្នាក់ បាន​បើក​ម៉ូតូ​ម៉ាក suzuki viva ធ្វើដំណើរ​ក្នុងទិសដៅ ពី​ទិស​ខាងលិច ទៅខាង​កើត​។ ខណៈ​មកដល់​ចំណុច មុខ​អាកាសយានដ្ឋាន​អន្តរជាតិ ភ្នំពេញ បម្រុង​បត់​ឆ្វេង ស្រាប់​តែមាន​រថយន្ត ម៉ាក​តូយ៉ូតា ហាយ​ឡេ​ន​ឌ័​រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AJ-4884 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​ស្រប​ទិស​គ្នា មកពី​ខាងក្រោយ បុក​ម៉ូតូ​ពេញទំហឹង បណ្តាល​ឲ្យ​ស្ត្រី ជា​អ្នកបើកបរ​ម៉ូតូ រងរបួស​។ ចំណែកឯ​ម៉ូតូ រង​ការខូចខាត​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បានមក​ដល់ រួច​បាន​ឲ្យ​ភាគី​ទាំងសងខាង ធ្វើការ​សម្របសម្រួល​គ្នា ដោយ​ភាគី​ខាង​រថយន្ត​បង្ក យល់ព្រម​សង​ប្រាក់ ចំនួន ៣០០ ដុល្លារ ទៅឱ្យ​ភាគី​ខាង​ម៉ូតូ ដើម្បី​បញ្ចប់រឿង នៅ​កន្លែងកើតហេតុ​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular