Home ព័ត៌មានជាតិ សន្តិសុខ បុរស​ម្នាក់ ត...

បុរស​ម្នាក់ ត្រូវ​ចរន្ត​ភ្លើង ឆក់​ស្លាប់ នៅពេល​ត​ខ្សែភ្លើង​ម៉ូ​ទ័​រ លាង​រថយន្ត

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ បុរស​ម្នាក់ត្រូវបាន​ចរន្ត​ភ្លើងឆក់​ស្លាប់​ភ្លាមៗ នៅពេលបុរស​នេះ បាន​រាយ​ខ្សែភ្លើងដោត​ម៉ូ​ទ័​រ បាញ់​ទឹក​លាង​រថយន្តនៅផ្ទះ​របស់​ខ្លួនឯង​។ ហេតុការណ៍បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នេះ បានកើត​ឡើងនៅវេលា​ម៉ោង ៣​និង​៣០​នាទី រសៀល​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១ ស្ថិតក្នុង​ភូមិ​ជ្រលង ឃុំ​-​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ។​

​លោក​វរៈសេនីយ៍ឯក ប៉ាល ជឿន អធិការ​នគ​បាល ស្រុក​កំពង់លែង បាន​និយាយ​ឲ្យ​ដឹង នៅ​ព្រឹក​ថ្ងៃទី​២៦ មករា​នេះ​ថាៈ ជនរងគ្រោះ មានឈ្មោះ លី សាឡា​ត់ អាយុ ២៥ ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​-​ស្រុក​-​ខេត្ត ខាងលើ ។​

​អធិការនគរបាល​ស្រុក បានបញ្ជាក់​ថាៈ នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​រាយ ខ្សែភ្លើង ដោត​ម៉ូ​ទ័​រ បាញ់​ទឹក ដើម្បី​លាង​រថយន្ត​របស់ខ្លួននៅផ្ទះ ហើយក៏​ត្រូវ​ចរន្ត​ភ្លើង​ឆក់ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​តែម្តង​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular