ដោយៈ វណ្ណៈ / ព្រះសីហនុៈ បុរសជនជាតិចិនម្នាក់ ធ្លាក់ពីលើអគារខ្ពស់ ជាន់ទី១៥ មកចំផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យធ្លុះដំបូល ធ្លាក់ចូលក្នុងបន្ទប់ទឹក ស្លាប់ភ្លាមមួយរំពេច ក្នុងថ្លុកឈាម កាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅចំណុចកើតហេតុ អគារ N.8 ជឺយ៉ូវនីសិន គ្រូប (គម្រោងទី២) ក្រុមទី៧ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។ សមត្ថកិច្ចជំនាញ បានប្រាប់ថា ករណីនេះ សមត្ថកិច្ច នៅមិនទាន់ដឹងច្បាស់ពីមូលហេតុ នៅឡើយទេ សមត្ថកិច្ចជំនាញ បានកំពុងបើកការស៊ើបអង្កេត ជាបន្ត។
កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៣ ក្រុងព្រះសីហនុ បានរាយការណ៍ឱ្យដឹងថាៈ សាកសពមានឈ្មោះ JiANG FEi ឆ្នាំកំណើត ថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៩២ សញ្ជាតិចិន មុខរបរ មិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខ EE.7517587 អស់សុពលភាព ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ទិដ្ឋការលេខ EF.00939983 អស់សុពលភាព ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១។
ប្រភពបានបន្តថាៈ ជនរងគ្រោះ ជាជនជាតិចិន បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ក្រោយពីបុរសជនជាតិចិនម្នាក់នោះ បានធ្លាក់ពីលើអគារខ្ពស់ ជាន់ទី១៥មកចំផ្ទះប្រជា ពលរដ្ឋ បណ្តាលឲ្យធ្លុះដំបូល ធ្លាក់ចូលក្នុងបន្ទប់ទឹក ស្លាប់ភ្លាមមួយរំពេច ក្នុងថ្លុកឈាម ។
តាមការសន្និដ្ឋាន ជាជំហានដំបូង របស់កម្លាំងការិយាល័យ នគរបាលបច្ចេកទេស វិទ្យាសាស្ត្រ និងគ្រូពេទ្យជំនាញ បានបញ្ជាក់ពីស្ថានភាពនៃសាកសព និងបាន ប្រាប់ថា ករណីនេះ សមត្ថកិច្ច នៅមិនទាន់ដឹងច្បាស់ ពីមូលហេតុនៅឡើយទេ សមត្ថកិច្ចជំនាញ បានកំពុងបើកការស៊ើបអង្កេត ជាបន្ត។
បច្ចុប្បន្ន សាកសព ត្រូវបានសមត្ថកិច្ច ដឹកយកទៅតំកល់ទុក នៅកន្លែងអគារខ្ពស់ (កើតហេតុ) រង់ចាំការសម្រេចពីស្ថានទូត និងក្រុមគ្រួសារសាមី៕/V-PC