បុរសជនជាតិចិនម្នាក់ ធ្លាក់ពីលើអគារខ្ពស់ ជាន់ទី១៥ មកចំផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យធ្លុះដំបូល ធ្លាក់ចូលក្នុងបន្ទប់ទឹក ស្លាប់ភ្លាមមួយរំពេច ក្នុងថ្លុកឈាម កាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅចំណុចកើតហេតុ អគារ N.8 ជឺយ៉ូវនីសិន គ្រូប (គម្រោងទី២) ក្រុមទី៧ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។
