Home ព័ត៌មានសំខាន់ៗ ប្រមុខ​រាជរដ្...

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ប្រកាស​កាត់​ប្រាក់បៀវត្ស ៧​ខែ​ទៀត ជូន​ក្រសួងសុខាភិបាល​

ដោយៈ តារា​រិ​ទ្ធ/ភ្នំពេញៈ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​នៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១ នេះ​ថាៈ សម្តេច​នឹង​បន្ត​កាត់​ប្រាក់បៀវត្ស​របស់​សម្តេច ក្នុង​រយៈពេល ៧​ខែ បន្ថែមទៀត ជូន​ក្រសួងសុខាភិបាល ខណៈដែល​ជំងឺ​កូ​វីដ ១៩ នៅលើ​ពិភពលោក​មិនទាន់មាន សភាព​ធូរស្រាល​។​បន្ទាប់ពីសម្ដេចតេជោបានប្រកាស ក៏មានមន្រ្តីជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់ក៏បានប្រកាសចូលរួមបរិច្ចាគជាមួយសម្តេចប្រមុខរាជរដ្ឋាភិបាលដែរ។

​សម្តេច​តេ​ជោ បាន​ថ្លែងថាៈ ” ដើម្បី​ចូលរួម​ជួយ​ដល់​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ក្នុង​ឆ្នាំកន្លងមក ខ្ញុំ​បាន​កាត់​ប្រាក់បៀវត្ស​ទាំងអស់ ក្រោយ​ការបង់ពន្ធ លើ​បៀវត្ស ជូន​រដ្ឋ រយៈពេល ៧​ខែ ជូនទៅ​ក្រសួងសុខាភិបាល “​។​

​សម្តេច​តេ​ជោ បាន​បន្ថែមថាៈ ” បៀវត្ស​របស់ខ្ញុំ ១០ លាន​រៀល / ខែ ត្រូវ​បង់ពន្ធ ៩១០.០០០ រៀល /​ខែ និង​ប្រគល់ជូន ក្រសួងសុខាភិបាល ៩.០៩០០.០០០ រៀល​/​ខែ សរុប​៧​ខែ ចំនួន ៦៣.៦៣៩.០០០ រៀល ” ។​

​សម្តេច​តេ​ជោ បាន​មានប្រសាសន៍​បន្តថាៈ ” អាស្រ័យ​ដោយ​កូ​វីដ​១៩ បាន​នឹង​កំពុង​កើត មាន​បន្ត នៅ​ទូទាំង​ពិភពលោក រាប់ទាំង​កម្ពុជា​យើង​ផង ខ្ញុំ​សូម​ប្រកាស​បន្ត កាត់​ប្រាក់​បៀ វត្ស​ទាំងអស់ ក្រោយ​ការបង់ពន្ធ រយៈពេល ៧​ខែ​ទៀត ជូនទៅ​ក្រសួងសុខាភិបាល ដោយ​ចាប់ពី​ខែកុម្ភៈ ឆ្នាំ​២០២១ ដល់​ខែសីហា ឆ្នាំ​២០២១ ” ។​

​សម្តេច​តេ​ជោ បានបញ្ជាក់​ទៀតថាៈ ” ខ្ញុំ​ឆ្លៀត​យក​ឱកាស​នេះ ថ្លែងអំណរគុណ ចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំង​ស្ថាប័ន​ស៊ីវិល និង កម្លាំងប្រដាប់អាវុធ គ្រប់​ប្រភេទ ដែល​បាន​បរិច្ចាគ ដោយ​ការ​កាត់​ប្រាក់បៀវត្ស ទាំងស្រុង ឬមួយ​ផ្នែក រយៈពេល​ខ្លី ឬ​វែង តាម​ការស្ម័គ្រចិត្ត ជួយ​ដល់​ការងារ ប្រយុទ្ធប្រឆាំង​កូ​វីដ ១៩ ដែល​បង្ហាញឱ្យឃើញ នូវ​សាមគ្គីភាព ក្នុង​ខឿន​ការពារ​សុខភាព របស់​ប្រជាជន​យើង “៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular