សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នេះថាៈ សម្តេចនឹងបន្តកាត់ប្រាក់បៀវត្សរបស់សម្តេច ក្នុងរយៈពេល ៧ខែ បន្ថែមទៀត ជូនក្រសួងសុខាភិបាល ខណៈដែលជំងឺកូវីដ ១៩ នៅលើពិភពលោកមិនទាន់មាន សភាពធូរស្រាល។
