Home ព័ត៌មានជាតិ នយោបាយ សម្តេច ហេង សំ...

សម្តេច ហេង សំរិន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​លោក អ៊ុយ វេ​ង​គី នាយករង ខុទ្ទកាល័យ សម្តេច​ប្រធានរដ្ឋសភា​

​ដោយៈ សុផល / ភ្នំពេញៈ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព លោក អ៊ុយ វេ​ង​គី ទីប្រឹក្សា និង​នាយករង ខុទ្ទកាល័យ សម្តេច ប្រធានរដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៦ ខែមករា ឆ្នាំ​២០២១ នៅ​គេហដ្ឋាន​សព ក្នុង​រាជធានី​ភ្នំពេញ​។​

​សម្តេច​ប្រធានរដ្ឋសភា បានចាត់ទុក​មរណភាព​របស់ លោក អ៊ុយ វេ​ង​គី ជាការ​បាត់បង់ សហការី ប្រក​ដោយ​គុណធម៌ និង​សមត្ថភាព​ខ្ពស់​មួយរូប​។ សម្តេច​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ពលី​កម្ម នៅក្នុង​ការបំពេញ​តួនាទី របស់លោក អ៊ុយ វេ​ង​គី នាពេល​កន្លងមក ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​។​

​លោក អ៊ុយ វេ​ង​គី បានទទួល​មរណភាព កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១ ក្នុង​ជន្មាយុ ៥៧ ឆ្នាំ ដោយ​រោគាពាធ​។ សូម​វិ​ញ្ញា​ក្ខ​ន្ធ​លោក បាន​ទៅកាន់ សុគតិភព​កុំបី ឃ្លៀងឃ្លាត ឡើយ​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular