យោងតាមរបាយការណ៍ថ្មីមួយបានឱ្យដឹងថា អ្នកមានបំផុតទាំង ១០ នាក់នៅលើពិភពលោករួមមានលោក ជេហ្វ បេហ្សូស លោកអេឡុន ម៉ាស និង លោក ប៊ីល ហ្គេត បានកើនទ្រព្យសម្បត្តិរួមគ្នាសរុប៥០០ពាន់លានដុល្លារ ចាប់តាំងពីការចាប់ផ្តើមរីករាលដាលនៃជំងឺកូវីដ។
ការសិក្សារបស់អង្គការ Oxfam អះអាងថា អ្នកជំនួញធំៗទាំងនេះអាចបង់ប្រាក់ចាក់វ៉ាក់សាំងដល់មនុស្សលើពិភពលោកទាំងមូលជាមួយនឹងប្រាក់ចំណេញរបស់ពួកគេពីឆ្នាំមុន។