ដោយៈប.ជ័យ/បន្ទាយមានជ័យៈ យ៉ាងហោចណាស់មនុស្សនាក់បានស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ពីរករណីដោយឡែកពីគ្នា នៅស្រុកភ្នំស្រុក និងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ហេតុការណ៍ទី១ កើតឡើងនៅវេលាម៉ោង៧យប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បង្កឡើងអ្នកបើកម៉ូតូម៉ាកហុងដាឌ្រីមសេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ 1Q-5412 បើកទៅបុកគោយន្តកន្ត្រៃពីក្រោយ ក្នុងទិសដៅពីកើតទៅលិច បណ្តាលឲ្យដួលខ្ទាតទៅទ្រូងថ្នល់ ត្រូវរថយន្តមកពីក្រោយកិនបណ្តាលឱ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់។ ចំណែកអ្នកបើកគោយន្តកន្ត្រៃ និងរថយន្តបើកគេចខ្លួនបាត់។
ដោយឡែក ហេតុការណ៍ទី២ កើតឡើងនៅវេលាម៉ោង៩ យប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នេះដែរ នៅត្រង់ចំណុចលើខ្នងអាងពន្លៃ ស្ថិតនៅភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលបុរសម្នាក់ស្លាប់ ឈ្មោះប្រែង ភារុណ អាយុ២៨ឆ្នាំ បើកម៉ូតូម៉ាកវេវអ៊ី សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ-ទឹកប៊ិច គ្មានស្លាកលេខ បានបើកផ្លូវកោងបានរេចង្កូតមកឆ្វេងដៃបុកបង្គោលចំណាំងផ្លាត បណ្តាលឱ្យមនុស្សបានខ្ទាតក្បាលបោកនឹងបង្គោលចំណាំងផ្លាតស្លាប់ភ្លាមៗមួយរំពេចនៅនឹងកន្លែងកើតហេតុ ៕