Home ព័ត៌មានជាតិ សន្តិសុខ ព្រោះតែ​វិបត្...

ព្រោះតែ​វិបត្តិ​ក្នុង​គ្រួសារ បុរស​២​នាក់​ធ្វើអត្តឃាត នៅ​កន្លែង​២​ផ្សេងគ្នា​

 

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១ មាន​ករណី ធ្វើ​ឣ​ត្ត​ឃាត​ចំនួន​២​ករណី ដោយសា​តែមាន​វិបត្តិ​ក្នុង​គ្រួសារ​ដោះស្រាយ​មិន​ចេញ​។​

​លោក​វរសេនីយ៍ឯក​ប៉ាង ហៀ​ង​អធិការនគរបាល​ស្រុក​​គាស់ក្រឡ​បាន​ឲ្យ​ដឹងថា​ករណី​ទី​១ ៖ កើតឡើង​នៅ​ចំណុច​ភូមិ​ព្រៃ​ពពេល ឃុំ​/​ស្រុក​គាស់ក្រឡ ដោយ​បុរស​ម្នាក់ ឈ្មោះ ព្រំ សុ​ភ័​ក្រ ឣា​យុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ បាន​ចង់ក​សម្លាប់ខ្លួន​ដោយសារ​មាន​វិបត្តិ​គ្រួសារ​រវាង​ប្តី​ប្រពន្ធ ព្រោះ​ប្រពន្ធ​ទៅរក​ស៊ី​នៅ​ភ្នំពេញ មិន​ព្រមស្តាប់​តាម​ការស្នើសុំ​របស់​ប្តី​។

​ចំណែក​ករណី​ទី​២៖ កើតឡើង​នៅ ចំណុច​វត្ត​ឆ្នាល់មាន់ ស្ថិត​ក្នុងភូមិ​/​ឃុំ​ឆ្នាល់មាន់ ស្រុក​គាស់ក្រឡ ។ ដោយ​អត្តឃាត​ជន ឈ្មោះ ទុំ កូ​វិ​ន​ដា ភេទ​ប្រុស ឣា​យុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ស្នោ ឃុំ​ព្រែក​ខ្ពប ស្រុក​ឯក​ភ្នំ បាន​មកលេង​ឪពុកម្តាយ ហើយ​លោតទឹក​សម្លាប់ខ្លួន​នៅ ង​ស្រះ​វត្ត​ឆ្នាល់មាន់ ។ ជននេះ ធ្វើអត្តឃាត បណ្តាលមកពី​វិបត្តិ​គ្រួសារ​ដោយ​ទើប​លែងលះ​ជាមួយ​ប្រពន្ធ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular