ដោយ:វណ្ណះ/ព្រះសីហនុ: បុរសជនជាតិចិនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយយកថ្នាំញៀនគ្រាប់ឈូករត្ន័មួយកញ្ចប់ឲ្យភ្ញៀវស្នាក់នៅកន្លែងធ្វើចត្តាឡីស័កនៅផ្ទះសំណាក់មួយកន្លែងក្នុងក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១។
សមត្ថកិច្ចបញ្ជាក់ថា ក្នុងការឃាត់ខ្លួននេះ សមត្ថកិច្ចត្រួតពិនិត្យរកឃើញ ម្សៅថ្នាំញៀនចំនួន០២កញ្ចប់ ក្នុងនោះ០១កញ្ចប់ នៅក្នុងកញ្ចប់ផ្កាឈូករត្ន័ និង០១កញ្ចប់ទៀតក្នុងកញ្ចប់បារី។
ជនសង្ស័យត្រូវបាន បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមនិតិវិធីផ្លូវច្បាប់៕