Home ព័ត៌មានសំខាន់ៗ ប្រើពេល​៣០​ម៉...

ប្រើពេល​៣០​ម៉ោង ដើម្បី​ចាប់​ជនសង្ស័យ​រំលោភ​សម្លាប់​នារី​ម្នា​ក់

​ដោយ​:​សុ​ផានី​តា​/​កោះកុង​: លោក​វរសេនីយ៍ឯក ឡាយ ទី​រ៉ូ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្តកោះកុង បង្ហាញមុខ​ជនសង្ស័យ​ដៃ​ឆៅ​១​រូប ករណី​រំលោភ និង​សម្លាប់​គិតទុក​ជាមុន​លើ​នារី​មានកូន​១​ម្នាក់ យ៉ាង​ព្រៃផ្សៃ កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២១ ត្រង់ចំណុច ចំណោទ​ដីខ្មៅ ស្ថិតក្នុង​ភូមិ​ដី​ទំនាប ឃុំ​ត្រពាំងរូង ស្រុក​កោះកុង​។​

​លោកនាយ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​បញ្ជាក់ នៅ​ព្រឹក​ថ្ងៃទី​២៦ មករា ថា សមត្ថកិច្ច​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​ចំណាយពេល​អស់​ជាង​៣០​ម៉ោង​ទើប​ចាប់​ឃាត់​ជនសង្ស័យ​បាន​។​

​ជនសង្ស័យ​ឈ្មោះ អ៊ូ អា​រី​ហ្វី​ន ហៅ ហ៊ីម សា​អាត អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មុខរបរ​ជា​កម្មករ​រោងចក្រ​KKN1 រស់នៅ​បន្ទប់​ជួល ភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ មាន​ស្រុកកំណើត​ភូមិ​សុ​វណ្ណា​បៃតង ឃុំ​កណ្តោល ស្រុក​បូ​ទុម​សាគរ​។ រីឯ​ស្ត្រីជន​រងគ្រោះ​អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​KKN4 ទីកន្លែង​កំនើត នៅ​ឃុំ​អណ្តូងទឹក ស្រុក​បូ​ទុម​សាគ​។​

​សមត្ថកិច្ច​ជំនាញ​បន្តថា ជនរងគ្រោះ​ស្គាល់​ជនសង្ស័យ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​១​ខែ​មកហើយ លុះ​ល្ងាច​ថ្ងៃទី​២៣ មករា នារី​រងគ្រោះ​នឹក​កូនប្រុស​អាយុ​២​ឆ្នាំ ដោយ​ចង់​ទៅលេង​នៅ​ឃុំ​អណ្តូងទឹក​។ ពេល​ដឹង​បែបនេះ ជនសង្ស័យ​បាន​ស្ម័គ្រចិត្ត​ឌុប​ជូន​នាង​ទៅ ដោយ​ផ្តើម​ធ្វើដំណើរ​ចេញពីផ្ទះ​ជួល​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង​ម៉ោង​៥​ល្ងាច លុះដល់​ចំណោត​ដីខ្មៅ​ម៉ោង​៦ ជននេះ​ក៏​ធ្វើ​សកម្មភាព​រំលោភ ដោយ​ច្របាច់ក វ៉ៃ​ទៅលើ​ផ្ទៃមុខ​នារី​រងគ្រោះ រួចហើយ​យក​អាវ​ចងក​អូស​ទៅ​ផ្លុ​ង​ចោល​ក្នុងព្រៃ​តែម្តង​។​

​ក្រោយ​ការ​ផ្តល់ព័ត៌មាន​ពី​សាច់ញាតិ​ជនរងគ្រោះ និង​បទបញ្ជា​ស៊ើបអង្កេត​តាមដាន​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ គង់ មនោ ស្នងការ​នគរបាល​ខេត្តកោះកុង ចាប់​ឃាត់ខ្លួន​ជនសង្ស័យ បាន​កាលពី​រសៀល​ម៉ោង​២ ថ្ងៃទី​២៥ មករា នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ព្រមទាំង​ដកហូត​ម៉ូតូ ZoomerX ២០១៩ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ថវិកា​៤​ម៉ឺន​រៀល​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular