ដោយ: រិទ្ធិសែន / ខេត្តពោធិសាត់: ជំនាញសង្កាត់រដ្ឋបាល សហការជាមួយយោធា និងនគបាលលបធ្វើការបង្ក្រាបជនសង្ស័យចូលអូសអ៊ួនក្នុងតំបន់អភិរក្ស។
កិច្ចប្រតិបតការខាងលើនេះ បានធ្វើឡើងនៅយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ដោយសមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលកណ្ដៀង សហការណ៍ជាមួយ យោធាខេត្ត និងប៉ូលិសស្រុក បានចេញល្បាតកន្លែងអភិរក្សជលផលរាំងទិល ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិសាត់។
សមត្ថកិច្ចបានចេញធ្វើការល្បាតនៅពេលយប់ ប្រទះឃើញជនសង្ស័យមួយក្រុមមប្រើប្រាស់កាណូតចំនួន ០២គ្រឿង កំពុងលបលួចធ្វើសកម្មភាពនេសាទ ដោយឧបករណ៍នេសាទអួនអូសទឹកសាប នៅពេលឃើញក្រុមសមត្ថកិច្ចយើងបានបើកកាណូតសំដៅទៅរកការណូតជនសង្ស័យបានដឹងខ្លួន ហើយក៏កាត់ផ្ដាច់ខ្សែអួន ហើយបើកកាណូតរត់គេចខ្លួនបាត់ នៅចំណុចក្នុងកន្លែងអភិរក្សជលផលរាំងទិល ភូមិកោះកែវ ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
បច្ចុប្បន្នវត្ថុតាងត្រូវបានធ្វើការបំផ្លាញចោល រួមមានសាច់អួនមុខប្រវែង ២៥ម បណ្ដោយ ៣៥ម ក្រឡា ០,០២ម ទៅ ០,០៤ម ,ខ្សែអូសទាញប្រវែង ៦០ម ខ្សែភ្លើងប្រវែង ២៥ម ច្រវ៉ាក់ប្រវែង ២៥មផងដែរ៕