Home ព័ត៌មានជាតិ សង្គម អនុសាខា​កាកបា...

អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ឫស្សីកែវ ចុះ​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​១០​គ្រួសារ នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​២

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១ ក្រុមការងារ​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ឫស្សីកែវ ដឹកនាំ​ដោយ​លោកស្រី អាន ផល្លា និង​លោកស្រី សួស សូលី​ដា អនុប្រធាន​កិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ឫស្សីកែវ អញ្ជើញ​ចុះ​ចែក​អំណោយ​ដល់ ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ មាន​ជីវភាព​ខ្វះខាត ចំនួន ១០ គ្រួសារ រស់នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌឫស្សីកែវ​។​

​លោកស្រី អាន ផល្លា បានលើកឡើង​ពី​ការយកចិត្តទុកដាក់រ​បស់​សម្ដេច​កិ​តិ​ព្រឹ​ទ្ទ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុនសែន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​និង​ប្រជាពលរដ្ឋ​ជួប​ការលំបាក​ខ្វះខាត​ជីវភាព​ជានិច្ច​។​
​ក្នុងឱកាស​នោះ​ក្រុមការងារ​អនុសាខា​ខណ្ឌ​បាន​នាំយក​អំណោយ​របស់​កាក​បាទ​ក្រហម​កម្ពុជា​ទៅ​ឧបត្ថម្ភ​ដល់​គ្រួសារ​ជន​ងាយ​រងគ្រោះ​ទាំង​១០​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារៗ ទទួលបាន គ្រឿង​បរិភោគ និង​ថវិកា​មួយចំនួន​។​

​អញ្ជើញ​ចូលរួម​ក្នុងឱកាស​ចែក​អំណោយ​នោះដែរ មាន​ក្រុមការងារ​អនុសាខា​ខណ្ឌ និង ក្រុមការងារ ក​.​ក្រ​.​ក សង្កាត់​ច្រាំង​ចំរេះ​ទី​២​ក៏បាន​ចូលរួម​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ផងដែរ ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular