គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) បានរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៣៤និងកិច្ចប្រជុំពេញអង្គលើកទី២៧ នៃអាយស៊ីស៊ី-អង្គរនៅថ្ងៃទី២៦២៧ខែមករានេះនាសណ្ឋាគារសូហ្វីតែលខេត្តសៀមរាបបន្ទាប់ពីខកខានដោយសារការរីករាតត្បាតជា សកលនៃជំងឺកូវីដ១៩។
