ដោយៈតារារិទ្ធ/ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅថ្ងៃទី ២៦ ខែ មករានេះបានរំលឹកឲ្យអភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំង ២៥ធ្វើការ ពង្រឹងការអនុវត្ត វិធានការការពារការចម្លងជំងឺកូវីដ-១៩ នៅតាមពិធីបុណ្យផ្សេងៗនិងពិធីរៀបអាពាហ៍ពិពាហ៍។ការចេញសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលបន្ទាប់ពី សង្កេតឃើញថាការអនុវត្តតាមវិធានការការពារដែលបានដាក់ចេញដោយក្រសួងសុខាភិបាលនិងគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩នៅតាមពិធីបុណ្យ កម្មវិធីផ្សេងៗនិងក្នុងពិធីអាពាហ៍ពិពាហ៍នៅមានកម្រិតទាបនៅឡើយដែលនេះជាហានិភ័យដ៏ធំធេងអាចបង្កឲ្យមានការចម្លងវីរុសកូវីដ-១៩ ពីបុគ្គលទៅបុគ្គលពីបុគ្គលទៅក្រុម គ្រួសារនិងពីបុគ្គលចម្លងចូលក្នុងសហគមន៍។
លោករដ្ឋមន្ត្រីបានថ្លែងថា៖ក្នុងពេលកន្លងមកនេះ ការងារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ មានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ ។ ក្នុងនាមក្រសួងសុខាភិបាល សូមសំដែងនូវការកោតសរសើរដល់អាជ្ញាធរថ្នាក់ក្រោមជាតិទាំងអស់ដែលកន្លងមកបានខិតខំបំពេញភារកិច្ចនិងកិច្ចសហការបានល្អក្នុងការទប់ស្កាត់ការចម្លង វីរុសកូវីដ-១៩ ដែលរហូតមកដល់ថ្ងៃនេះមិនទាន់មានការចម្លងវីរុសដ៏កាចសាហាវនេះចូលក្នុងសហគមន៍ទ្រង់ទ្រាយធំនៅឡើយទេ។
កន្លងមករាជរដ្ឋាភិបាលបានបន្ធូរបន្ថយវិធានការមួយចំនួនដូចជាសាលារៀនត្រូវបានបើកដំណើរការកម្មវិធីសង្គ មតាមបែបប្រពៃណីសាសនានានាត្រូវបានអនុញ្ញាតឲ្យដំណើរការឡើងវិញតាមតម្រូវការរបស់ប្រជាជនដោយតម្រូវឲ្យគោរពតាមវិធានាការការពារដែលបានដាក់ចេញដោយក្រសួងសុខាភិបាល និងគណៈកម្មការអន្តរក្រសួងដើម្បី ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។ ទោះជាយ៉ាងនេះក្តីក្រសួងសុខាភិបាលនិងគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩សង្កេតឃើញថាការអនុវត្តតាមវិធានការការពារដែលបានដាក់ចេញដោយក្រសួងសុខាភិបាល និងគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩នៅតាមពិធីបុណ្យកម្មវិធីផ្សេងៗនិងក្នុងពិធីអាពាហ៍ពិពា ហ៍នៅមានកម្រិតទាបនៅឡើយដែលនេះជាហានិភ័យដ៏ធំធេងអាចបង្កឲ្យមានការចម្លងវីរុសកូវីដ-១៩ពីបុគ្គលទៅបុគ្គល ពីបុគ្គលទៅក្រុមគ្រួសារនិងពីបុគ្គលចម្លងចូលក្នុងសហគមន៍។
លោករដ្ឋមន្ត្រីបានបន្តថាដូច្នេះអភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំងអស់យកចិត្តទុកដាក់ខ្ពស់ជាបន្តទៀតក្នុងការចាត់វិធានការតាមដានការអនុវត្តវិធានការសុខាភិ បាលស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ដើម្បីពង្រឹងការអនុវត្តវិធានការសុខាភិបាលឲ្យមានប្រសិទ្ធភាពសម្តេចតេជោនាយករដ្ឋមន្ត្រីបានឯកភាពប្រគល់ ជូនអាជ្ញាធរថ្នាក់ក្រោមជាតិឲ្យទទួលខុសត្រូវតាមដាននិងគ្រប់គ្រងការអនុវត្តវិធានការសុខាភិបាលនៅតាមមូល ដ្ឋានក្រោមដែនសមត្ថកិច្ចរបស់ខ្លួនដូច្នេះមុននឹងអនុញ្ញាតឲ្យមានការរៀបចំពិធីបុណ្យឬកម្មវិធីផ្សេងៗ អាជ្ញាធរថ្នាក់ក្រោម ជាតិត្រូវធ្វើការណែនាំម្ចាស់ពិធីបុណ្យឬកម្មវិធី អំពីវិធានការសុខាភិបាល ។
លោករដ្ឋមន្ត្រីបានស្នើឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិទាំងអស់ត្រូវណែនាំឲ្យម្ចាស់កម្មវិធីនិងភ្ញៀវចូលរួមការអនុវត្តវិធា នការសុខាភិបាលដូចជាបំពាក់ម៉ាស៊ីនវាស់កំដៅស្វ័យប្រវត្តិឬទែម៉ូម៉ែត្រវាស់កំដៅដោយដៃ ដាក់អាល់កុលឬជែលលាងដៃ នៅគ្រប់ច្រកចូលនិងដាក់អាល់កុលឬជែលលាងដៃនៅក្នុងទីតាំងប្រតិបត្តិការរបស់ខ្លួននិងតម្រូវឲ្យលា ងដៃជាញឹកញាប់ជាពិសេសបន្ទាប់ពីបានប៉ះពាល់វត្ថុផ្សេងៗក្រោយពេលចូលបន្ទប់ទឹកនិងមុនពេលបរិភោគអា ហារ។ល។ រៀបចំទីតាំងឈរឬអង្គុយសម្រាប់ភ្ញៀវនិងអ្នកបំរើសេវាកម្មក្នុងពិធីដោយរក្សាគម្លាតសុវត្ថិភាពបុគ្គលឲ្យបានយ៉ាងតិច ១.៥ម៉ែត្រឡើងទៅពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់។ រៀបតុអាហារដោយកំណត់ចំនួនភ្ញៀវអង្គុយត្រឹមប្រាំនាក់ក្នុង មួយតុដែលទំលាប់ពីមុនអង្គុយ១០នាក់។ធ្វើបដិសណ្ឋារកិច្ចត្រូវធ្វើតាមទំនៀមទំលាប់ប្រពៃណីខ្មែរដោ យលើកដៃសំពះចៀសវាងការចាប់ដៃឱបគ្នាជាដើម។ដាក់បង្ហាញនូវ ស្លាកសញ្ញាណែនាំការពាក់ម៉ាស់និងរក្សាអនា ម័យដៃស្អាតនិងណែនាំអនាម័យពេលិក-កណ្តាស់ នៅគ្រប់ច្រកចូល និងទីតាំងដែលអាចមើលឃើញទាំងអស់គ្នា។
អាជ្ញាធរថ្នាក់ក្រោមជាតិត្រូវចាត់កម្លាំងសមត្ថកិច្ចធ្វើការតាមដាននិងណែនាំដល់ម្ចាស់កម្មវិធីបុណ្យផ្សេងៗកម្មវិធីអាពាហ៍ពិពាហ៍និងភ្ញៀវចូលរួមបន្ថែមទៀតក្នុងពេលពិធីដើម្បី ធានាការអនុវត្តវិធានការសុខាភិបាលក្នុងពេលរៀបចំកម្មវិធីសង្គមនានាឲ្យបានម៉ឺងម៉ាត់ជាទីបំផុត ៕