ប្រែសម្រួល : កញ្ញាដាលីស ៖ អ្នកចូលចិត្តកែកុនរាងកាយម្នាក់បានសារភាពថាពេលនេះគាត់ពិបាកនិយាយណាស់ បន្ទាប់ពីកាត់ច្រមុះនិងបបូរមាត់ខាងលើចេញ ដើម្បីប្តូររូបរាងថ្មី។
សារព័ត៌មាន The Mirror បានរាយការណ៍កាលពីថ្ងៃចន្ទថា លោក អានថូនី ឡូហ្វហ្វ្រេដូ អាយុ ៣២ ឆ្នាំបានសាក់ពេញរាងកាយ រួមទាំងកែវភ្នែករបស់គាត់ និង វះអណ្តាតញែកចេញជាពីរដើម្បីមើលទៅដូចជា “មនុស្សក្រៅភពសម្បុរខ្មៅ”។
បុរសជនជាតិបារាំងរូបនេះ ដែលថតវីដេអូឯកសារផ្សាយដល់អ្នកគាំទ្ររបស់គាត់ចំនួន ២២៧.០០០ នាក់នៅលើបណ្តាញសង្គម Instagram បាននិយាយថា គាត់វះកាត់ច្រមុះនៅអេស្ប៉ាញព្រោះការវះកាត់បែបនេះគឺខុសច្បាប់នៅក្នុងប្រទេសបារាំង។
ក្រៅពីការចោះសាច់និងការចាក់សាក់ ការកែប្រែរាងកាយទាំងស្រុងដែលបណ្តាលឱ្យមានរបួសនោះ គឺ ជាអំពើខុសច្បាប់នៅក្នុងប្រទេសអឺរ៉ុបជាច្រើន។
ហេតុដូច្នេះហើយទើបលោកឡូហ្វហ្វ្រេដូមិនបានបញ្ជាក់ច្បាស់ពីកន្លែង ពេលវេលា និងអ្នកដែលបានកាត់ច្រមុះនិងបបូរមាត់របស់គាត់នោះទេនៅពេលនិយាយអំពីការវះកាត់នៅក្នុងវគ្គសំណួរចម្លើយផ្សាយផ្ទាល់នៅលើបណ្តាញសង្គម Instagram ៕
លោក អានថូនី ឡូហ្វហ្វ្រេដូ ឥឡូវពិបាកនិយាយក្រោយវះមាត់និងច្រមុះ និងសាក់ពេញខ្លួន