រដ្ឋាភិបាល​ជប៉ុន​ដៃគូ​ដ៏​សំខាន់​របស់​កម្មវិធី​ស្បៀងអាហា​ពិភពលោក​នៅ​កម្ពុជា ​បាន​ចូលរួម​វិភាគទាន​២២​លាន​ដុល្លា​អាមេរិក​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ​

​ដោយៈ​សុផល​/​កំពង់ធំ​: ស្ថានទូត​ជប៉ុន និង​កម្មវិធី​ស្បៀងអាហា​ពិភពលោក​នៅ​ថ្ងៃទី​២៦ មករា​នេះ បានធ្វើ​បេសកកម្ម​រួមគ្នា​មួយ​ទៅកាន់​ខេត្តកំពង់ធំ ដើម្បី​ពិនិត្យមើល​ការបន្ត​ការផ្តល់​អាហារ​ដល់​សាលារៀន និង​ទៅ​ពិនិត្យមើល​មជ្ឈមណ្ឌល​សុវត្ថិភាព ដែល​សាងសង់​ថ្មី​។ បេស​កក​​ម្ម​នេះ​បានធ្វើ​ដំណើរ​ទៅកាន់​សាលាបឋមសិក្សា​ជី​មាក​ខេត្តកំពង់ធំ ដើម្បី​សង្កេតមើល​កម្មវិធី​ផ្តល់​អាហារ​ដល់​សាលារៀន​និង​ធ្វើដំណើរ​ទៅកាន់​ឃុំ​ដែល​ងាយ​លិច​ទឹក​ក្នុង​ឃុំ​ខ្សាច់​ជី​រួស ដើម្បី​មើល​មជ្ឈមណ្ឌល​ជម្លៀស​មួយ​ក្នុងចំណោម​មជ្ឈមណ្ឌល​ជម្លៀស​ទាំង​៦​ដែល​កំពុង​សាងសង់​។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular