ចិន​នឹង​ធ្វើ​សមយុទ្ធ​យោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង​ចំ​ពេល​កំពុង​តានតឹង​ជាមួយ​អាម៉េរិក​

ចិន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ខ្លួន​នឹង​ធ្វើ​សមយុទ្ធ​យោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​សប្តាហ៍​នេះ​គឺ​តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ប្រតិកម្ម​ទាំង​កំហឹង​​ចំពោះ​ក្រុម​នាវា​ផ្ទុក​យន្តហោះ​របស់​អាម៉េរិក​ដែល​ចូលមក​ក្នុង​ដែនទឹក​ជម្លោះ​។​

​ក្រុម​នាវា​ផ្ទុក​យន្តហោះ​អាម៉េរិក​ដឹកនាំ​ដោយ​នាវា USS Theodore Roosevelt បាន​ចូល​មក​សមុទ្រ​ចិន​ខាងត្បូង​កាលពី​ថ្ងៃ​សៅរ៍​ដើម្បី​លើកកម្ពស់ “​សេរីភាព​ដែនសមុទ្រ​” នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​លោក ចូ បៃ​ដិន ចាប់ផ្តើម​អាណត្តិ​របស់​លោក​ជា​ប្រធានាធិបតី​។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular