ប្រែសម្រួល : កញ្ញាដាលីស ៖ ឥណ្ឌូនេស៊ីគ្រោងនឹងប្រកាសករណីកូវីដចំនួន១លានជាផ្លូវការនៅថ្ងៃអង្គារទី ២៦ មករាដែលជាព្រឹត្តិការណ៍ដ៏គួរឱ្យតក់ស្លុតសម្រាប់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះដែលបានតស៊ូយ៉ាងលំបាកតាំងពីខែមីនាឆ្នាំមុនដើម្បីទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩។
យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា ប្រទេសដែលមានប្រជាជនច្រើនជាងគេលំដាប់ទី ៤ នៅលើពិភពលោកមួយនេះបានកត់ត្រាការឆ្លងវីរុសកូរ៉ូណាចំនួន ៩៩៩.២៥៦ កាលពីថ្ងៃចន្ទដោយការឆ្លងប្រចាំថ្ងៃជាមធ្យមកើនឡើងលើសពី ១១.០០០ នាក់ក្នុងរយៈពេលជាងមួយសប្តាហ៍មកហើយ។ ការស្លាប់ដោយសារជំងឺផ្លូវដង្ហើមនេះមានចំនួនសរុប ២៨.១៣២ នាក់។
ចំនួននេះគឺខ្ពស់បំផុតនៅអាស៊ី ប៉ុន្តែអ្នកជំនាញសុខភាពជឿថា ការរីករាលដាលពិតប្រាកដទំនងជាអាក្រក់ជាងនេះឆ្ងាយណាស់។
រដ្ឋាភិបាលបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួននិងរឹតបន្តឹងការធ្វើដំណើរកាលពីដើមខែនេះខណៈមន្ទីរពេទ្យកំពុងចាល់ដោយអ្នកជំងឺ។
ឥណ្ឌូនេស៊ីត្រូវបានរិះគន់ថាមានអត្រាធ្វើតេស្តទាបបំផុតនិងអត្រាតាមដានអ្នកប៉ះពាល់ជាមួយមេរោគទាបបំផុតនៅទូទាំងពិភពលោកនិងសម្រាប់ការផ្តោតលើការធានាបានវ៉ាក់សាំងដោយមិនអនុវត្តតាមពិធីសារសុខភាព៕
ឥណ្ឌូនេស៊ីគ្រោងនឹងប្រកាសករណីកូវីដចំនួន១លានជាផ្លូវការនៅថ្ងៃអង្គារនេះ