ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ប្រុស​ស្រី​ចំនួន​២២​នាក់​នៅ​ខណ្ឌ​ឬ​ស្សី​កែវ​

936
ចែករម្លែក
  • 28
    Shares

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្តន៍​វិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ចុះ​ប្រតិបត្តិការ ត្រួតពិនិត្យ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ប្រុស​ស្រី​ចំនួន​២២​នាក់​។​ក្នុងនោះ​ស្រី​៨​នាក់​កាលពី​វេ​កា​ម៉ោង​៨​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​២៦​ខែមេសា​ឆ្នាំ​២០១៨​ស្ថិតនៅ​ចំណុច​យឿ​ត្រី​គីឡូម៉ែត្រ​លេខ​១១​ក្រុម​៦​ភូមិ​ឡ​កំបោ​សង្កាត់​ស្វាយប៉ាក​ខណ្ឌ​ឬ​ស្សី​កែវ​។​

​ដឹកនាំ​កម្លាំង​ប្រតិបត្តិ​ការណ៍​ដោយ​លោក​ម៉ុក​ប៊ុន​ឈៀង​អនុ​ប្រ​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្តន៍​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រោម​ការសម្របសម្រួល​ដោយ​លោក​សៀង​សុខ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បើក​កិច្ច​ប្រតិ​ប​ត្ត​ការចុះ​ត្រួតពិនិត្យ​នៅ​ទីតាំង​ខាងលើ​ហើយ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ប្រុស​ស្រី​ចំនួន​២២​នាក់​ស្រី​៨​នាក់​រកឃើញថា ពុំមាន​ឯកសារ​ត្រឹមត្រូវ ក្នុងការ​ស្នាក់នៅ ។​

លោក ម៉ុក ប៊ុន​ឈាង បាន​ឲ្យ​ដឹងថា ជនជាតិ​វៀតណាម​ទាំងនេះ​លួច​ឆ្លងដែន​ចូលមក​ជ្រកកោន​និង​ធ្វើ​ការងារ ដោយ​លួចលាក់​ពុំមាន​លិខិតឆ្លងដែន ហើយ​ត្រូវបាន​ឃាត់ខ្លួន​នាំទៅ​បន្ត​នីតិវិធី​នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ។​​លោក​បាន​បន្តទៀត​ថាស​កម្ម​ភាព​ស្រាវជ្រាវ​ស៊ើបអង្កេត​នគរបាល​ជំនាញ​នៅតែ​បន្ត​កាលបើ​រកឃើញ​ជនបរទេស​រូប​ណា​ដែល​ឆ្លង​សែន​ចូលមក​ពុំ​ស្របច្បាប់​នឹង​ចាត់វិធានការ​អនុវត្ត​ន៍​ទៅតាម​នីតិវិធី ។​

ក្រោយ​ឃាត់​ជនជាតិ​វៀតណាម​ប្រុស​ស្រី​ទាំង​២២​នាក់​ត្រូវបាន​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​អនុវត្តន៍​ទៅតាម​នីតិវិធី ៕S/

​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ប្រុស​ស្រី​ចំនួន​២២​នាក់​នៅ​ខណ្ឌ​ឬ​ស្សី​កែវ​

ទីតាំងផ្សាយពាណិជ្ជកម្ម