ឥណ្ឌូនេស៊ីគ្រោងនឹងប្រកាសករណីកូវីដចំនួន១លានជាផ្លូវការនៅថ្ងៃអង្គារទី ២៦ មករាដែលជាព្រឹត្តិការណ៍ដ៏គួរឱ្យតក់ស្លុតសម្រាប់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះដែលបានតស៊ូយ៉ាងលំបាកតាំងពីខែមីនាឆ្នាំមុនដើម្បីទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩។
យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា ប្រទេសដែលមានប្រជាជនច្រើនជាងគេលំដាប់ទី ៤ នៅលើពិភពលោកមួយនេះបានកត់ត្រាការឆ្លងវីរុសកូរ៉ូណាចំនួន ៩៩៩.២៥៦ កាលពីថ្ងៃចន្ទដោយការឆ្លងប្រចាំថ្ងៃជាមធ្យមកើនឡើងលើសពី ១១.០០០ នាក់ក្នុងរយៈពេលជាងមួយសប្តាហ៍មកហើយ។ ការស្លាប់ដោយសារជំងឺផ្លូវដង្ហើមនេះមានចំនួនសរុប ២៨.១៣២ នាក់។