ដោយ:គ្រញូង/បាត់ដំបង: នៅចំណុចដីក្រហមក្នុងព្រែកស្ទឹងចាស់ ភូមិកំពង់ប្រហុក ឃុំកោះជីវាំងស្រុកឯកភ្នំខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកមួយកើតឡើង បង្កដោយកាណូតស្មាច់២គ្រឿងបុកគ្នា បណ្តាលអោយយុវជនម្នាក់បានស្លាប់បាត់បង់ជីវិត កាលពីល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ។
លោកវរសេនីយ៍ឯកឡុង យោធាវីរ:អធិការនគរបាលស្រុកឯកភ្នំបានឲ្យដឹងថាមុនពេលកើតហេតុមានកាណូតស្មាច់២គ្រឿងបើកបរដោយបុរសឈ្មោះមោះ ចាន់ ជារឿត អាយុ៤២ឆ្នាំ រស់នៅភូមិកំពង់ប្រហុក ឃុំកោះជីវាំង ស្រុកឯកភ្នំខេត្តបាត់ដំបង បានបុកជាមួយកាណូតស្មាច់ទី២ ដែលបើកដោយយុវជនម្នាក់ឈ្មោះ កែល ម៉ោល អាយុ១៩ឆ្នាំ រស់នៅភូមិថ្វាង ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បណ្តាលឲ្យស្លាប់។
ក្រោយទទួលដំណឹងភ្លាមកម្លាំងនគរបាលស្រុកបានចុះធ្វើការត្រួតពិនិត្យទីតាំងកើតហេតុ និងធ្វើកំណត់ហេតុអនុវត្តតាមផ្លូវច្បាប់ ។ បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើពិធីបុណ្យតាមប្រពៃណី ៕