ក្រុម​អ្នកស្រាវជ្រាវ បាន​រកឃើញ​ស្លាក​ឈ្មោះ ទាហាន​ម៉ា​រី​ន និង​គ្រាប់កាំភ្លើង ជាង​ប្រាំមួយ​តោន នៅ​បាតទន្លេ​មេគង្គ​

​ដោយៈ គង់​ហេង / កំពង់ចាម​: ប្រតិបត្តិ​ការរុករក និង​ស្រង់​យក​គ្រាប់​យុទ្ធ​ភ័​ណ្ឌ ក្នុង​នាវាចម្បាំង ដែល​បាន​លិច​ក្នុង​ទន្លេមេគង្គ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ចាម កាលពី​សម័យ​ស​ង្ក្រា​ម ទសវត្សរ៍​ឆ្នាំ​១៩៧០ នោះ គិត​មកដល់​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១ ក្រុម​អ្នកស្រាវជ្រាវ បាន​ប្រទះឃើញ​ស្លាក​ឈ្មោះ ទាហាន​ម្នាក់ មួក​ដែក​ចំនួន​មួយ និង​គ្រាប់​យុទ្ធ​ភ័​ណ្ឌ ប្រមាណ​ជាង ប្រាំមួយ តោន ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ី សុភា មេបញ្ជាការ បោសសម្អាត​គ្រាប់​មិនទាន់​ផ្ទុះ នៃ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង កង​រក្សា​សន្តិសុខ បោសសម្អាត​មីន និង​កាកសំណល់ សង្គ្រាម (NPMEC) បាន​មានប្រសាសន៍ ប្រាប់​នៅ​ថ្ងៃទី ២៦ មករា​ថាៈ លទ្ធផល នៃ​យុទ្ធនាការ​របស់ កងកម្លាំង​ជំនាញ បាន​ប្រមូល​ស្រង់ គ្រាប់កាំភ្លើង ចេញពី​ក្នុង​នាវាចម្បាំង នៅ​ឃ្លុប​ខាងមុខ​មួយ ដែល​បាន​លិច នៅ​បាតទន្លេ​មេគង្គ ទន្ទឹមនឹង​ស្រុក​ស្រី​សន្ធរ និង​ស្រុក​កងមាស ចន្លោះ​ឆ្នាំ ១៩៧០-១៩៧៥ គឺ​សរុប​ប្រហែល​ជាង ៦.០០០ គីឡូក្រាម​។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular