ត្រូវ​ទប់ស្កាត់​ជនខិលខូច​ឆ្លៀតឱកាស​រំលោភ​កាប់​រាន​ដីព្រៃ​

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ តំណាង​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​កាលពី​រសៀល​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២០១​ស្នើ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​អង្គភាព​ពាក់ព័ន្ធ​ត្រូវ​ចូលរួម​សហការ ទប់ស្កាត់​ជនខិលខូច​មួយចំនួន ដែល​បាន​ឆ្លៀតឱកាស​រំលោភ ការកាប់​រាន​ដីព្រៃ​ថ្មីៗ បន្ថែមទៀត​ដោយ​ខុសច្បាប់ ដែលមាន​នៅក្នុង​គម្រប​ដី​ព្រៃឈើ​ឆ្នាំ​២០០២ ដីព្រៃ​សហគមន៍​, សម្បទាន​ដី​សេដ្ឋកិច្ច​, ដីចំការ​ឈើ​រដ្ឋ​។​

​សូ​បញ្ជាក់ថា លទ្ធផល​ការងារ​ចុះ​ពិនិត្យ​ចងក្រង​ឯកសារ​ទីតាំង​ដី​នៅតាម​បណ្តា​ក្រុង​-​ស្រុក​ទ​ទូទាំង​ខេត្តព្រះវិហារ​ជុំវិញ​ប្រជាពលរដ្ឋ​កាន់កាប់ និង​អាស្រ័យ​ផល​ជាក់ស្តែង​ក្នុង​ដែន​សមត្ថកិច្ច​គ្រប់គ្រង​ដោយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុងដំណាក់កាល​ទី​១ ដោយ​គិត​ចាប់ពី​ថ្ងៃទី​១៥ ខែតុលា ដល់​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ សរុប​ចំនួន ២៥.៧៨១​គ្រួសារ ស្មើនឹង​ចំនួន ៣៦.៦៨១​ក្បាលដី ស្មើនឹង​ផ្ទៃដី​សរុប​ចំនួន ១៥១.៨៦២,៧១​ហិកតា ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular