ដោយៈ គ្រញូង / ប៉ៃលិនៈ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ ស្នងការរងទទួលផែនការងារ ធនធានមនុស្ស តំណាងលោក ឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការខេត្ត និងជាប្រធានសមាគមមិត្ត នគរបាលខេត្តប៉ៃលិន មន្ត្រីក្រោមឱវាទ និងអង្គភាពពាក់ព័ន្ធ បានចុះទៅប្រគល់ថវិកា ធានារ៉ាប់រង របស់សមាជិក អតីតយុទ្ធជនខេត្តប៉ៃលិន ចំនួន២គ្រួសារគឺៈ
១.លោក សំ សុង ត្រូវបានទទួលថវិកាធានារ៉ាប់រង ១២ខែ ដោយលោកស្រី អឿន កឺយ ត្រូវជាប្រពន្ធ ថវិកាសរុបចំនួន ១៣.៤៥០.៣២០ រៀល ។ ២.ឈ្មោះ អែម សុវណ្ណ ត្រូវបានទទួលថវិកា មួយលើកដំបូង និងប្រាក់បូជាសព ដោយលោកស្រី ផាន ស្រីធំ ត្រូវជាប្រពន្ធ ថវិកាសរុបចំនួន ២៧.៧៦៧.៤៦០ រៀល៕/V.mara