Home ព័ត៌មានជាតិ សេដ្ឋកិច្ច រដ្ឋមន្ត្រី​ក...

រដ្ឋមន្ត្រី​កសិកម្ម​ចុះ​បេសកម្ម​៤​ខេត្ត​

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នៅថ្ងៃនេះ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ដឹកនាំ​ក្រុមការងារ​ជំនាញ​ចុះ​បេសកម្ម​ចំនួន ៤ខេត្ត នៅក្នុង​រយៈពេល៥ថ្ងៃ ។

​បេសកម្ម​នោះ នឹងធ្វើ​នៅ​ខេត្តកំពង់ធំ សៀមរាប ក្រចេះ និង​មណ្ឌល​គី​រី ចាប់ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២១ ។

​តាម​ការគ្រោងទុក លោក​រដ្ឋមន្ត្រី​នឹង​អញ្ជើញ​ទៅ​ចូលរួម​វេទិការ​ជាតិ​អេកូ​ទេសចរណ៍ លើក​ទី​២ ហើយ​បន្ត​ចុះទៅ វាយតម្លៃ​លើ​វឌ្ឍនភាព​វិស័យ​វារីវប្បកម្ម ក​សិ​-​ឧស្សាហកម្ម ជាពិសេស គឺ​ដំណាំ​ចេកអំបូង​លឿង និង​សាកវប្បកម្ម​។

​ដោយឡែក​នៅថ្ងៃនេះ នៅតាម​ផ្លូវ នៅ​ខេត្តកំពង់ធំ លោក​រដ្ឋមន្ត្រី​អមដំណើរ​ដោយ​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ បាន​ចុះមក​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​របស់លោក សុខ រ៉ា​ដែន ប្រធាន​សមាគម​វា​រី​វប្បករ​កម្ពុជា នៅ​ភូមិ​ស្មោ ឃុំ​កំពង់ថ្ម ស្រុក​សន្ទុក​៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular