ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ឃុំ​ត្បែងខ្ពស់ សួរសុខទុក្ខ​ពលរដ្ឋ​តាម​មូលដ្ឋាន​

ដោយ​:​រ៉ា​ម៉ន​/​កំពង់ឆ្នាំង​: សកម្មភាព​ការងា​សង្គម​នានា​កន្លង​មក​នៅតាម​មូលដ្ឋាន​របស់លោក ឈឹម សៅ​គី រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ អនុប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់​ឆ្នាំ​ត្រូវបាន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​កោតសរសើរ និង​ពេញចិត្ត​។​

​ជាក់ស្ដែង​មន្ត្រី​គណបក្ស​ឃុំ​ត្បែងខ្ពស់​បាន​រំលឹក​ឱ្យដឹងថា លោក ឈឹម សៅ​គី រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ​កន្ល​ង​មក តែងតែ​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​ឈ្វេងយល់​ពី​បញ្ហា​ប្រឈម​ក៏ដូចជា​តម្រូវការ​ចាំបាច់​នៃ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន​ជនបទ​តាម​ខ្នង​ផ្ទះ ដើម្បី​ដោះស្រាយ​ជូន​ពួកគាត់​ទាន់ពេលវេលា ព្រមទាំង​បាន​ជួយឧបត្ថម្ភ​ថវិកា​មួយចំនួន គ្រឿង​ប្រើប្រាស់ និង​គ្រឿង​ឧបភោគបរិភោគ ជូន​ដល់​លោកយាយ លោកតា ចាស់ជរា គ្មាន​ទីពឹង ជនពិការ គ្រួសារ​ទីទាល់ក្រ​ងាយ​រងគ្រោះ​នៅ​ទូទាំង​ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular