គម្រោងសណ្ឋាគារផ្កាយប្រាំ និងខុនដូ វីនដាម បញ្ចប់គ្រោងអគារនិងកសាងដល់ដំបូល

ដោយៈសុផល/ភ្នំពេញ៖ដោយមានកម្ពស់ជាង៣០ជាន់ គម្រោងសណ្ឋាគារផ្កាយប្រាំ និងខុនដូ វីនដាម(Wyndham)របស់មជ្ឈមណ្ឌលលីស៊ីនCEO ដែលស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ​៧​មករា រាជធានីភ្នំពេញ បានបញ្ចប់គ្រោងអគារ​និងកសាងដល់ជាន់​ដំបូលដោយនៅឆ្នាំ២០២២​គ្រោង​នឹងបញ្ចប់ការសាងសង់ជាស្ថាពរ។កាលពីថ្ងៃទី២៥ខែមករាមជ្ឈ មណ្ឌលលីស៊ីនCEO បាន​ប្រារព្ធពិធី​បញ្ចប់ការសាងសង់គ្រោងអគារដោយ​មានការប្រសិទ្ធិពរ​ពី​ព្រះសង្ឃ និង ការ​សម្តែង​ម៉ុងសាយអមដោយសំឡេងម៉ាស៊ីនរបារដែកចុង​ក្រោយត្រូវបាន​បិទ​ជិត។​​

ជាសក្ខីភាពនៃភាពជោគជ័យនេះ លោកឧកញ៉ាហ៊ុន តូ ,លោកប្រធានក្រុមហ៊ុនលីស៊ីនគ្រុប ស៊ី ម៉ីងជីង, លោកនាយកក្រុមហ៊ុនលីស៊ីនគ្រុប វ៉ាង ចុងឡុង អ្នកស្រី​ប្រធាន​នាយក​ក្រុមហ៊ុនលីស៊ីន​គ្រុប លីវ ខៃលី លោកប្រធានក្រុមហ៊ុនGCC អ៊ី ជាឈី លោកនាយកប្រតិបត្តិGCC ឡាយ យ៉ាន​ឈី ព្រមទាំងភ្ញៀវកិត្តិយសជាច្រើន បានអញ្ជើញចូលរួមក្នុងពិធីបើកសម្ពោធន៍នេះ។

ប្រធានក្រុមហ៊ុនលីស៊ីនគ្រុប លោក ស៊ី ម៉ីងជីង បានថ្លែងថា ៖ ជំងឺកូវីដ១៩បាន​ប៉ះពាល់ដល់​ការដ្ឋាន​សំណង់ក្នុងរាជធានីភ្នំពេញហើយការដ្ឋានខ្លះទៀតត្រូវបានផ្អាកក្នុងការសាងសង់។ ក៏​ប៉ុន្តែ​ក្រុមហ៊ុនលីស៊ីនគ្រុបមិនបានឈប់ឬផ្អាកការសាសង់ទេ គឺនៅតែបន្តពង្រីកទៅមុខរហូត។ដោយប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះវិធាន​ការរបស់រាជរដ្ឋាភិបាល ក្នុងការបង្ការ និង ទប់​ស្កាត់​ការរីករាលដាលនៃកូវីដ១៩និងគោលបំណងនៃការសាងសងប្រកបដោយសុខសុវត្ថិភាពក្រុម​ហ៊ុនលីស៊ីនគ្រុប បានបញ្ចប់គម្រោងហេដ្ឋារចនាសម្ពន្ធ័ប្រកបដោយភាពជោគជ័យជាមួយ​នឹង​ល្បឿនលឿន គុណភាព និង មានប្រសិទ្ធភាព។

លោកបានបញ្ជាក់ថា៖ការបោះជំហ៊ានទៅមុខដោយជោគជ័យរបស់ក្រុមហ៊ុនលីស៊ីន CEO បាន​ធ្វើ​ឱ្យសណ្ឋាគារផ្កាយប្រាំនិងខុនដូ វីនដាមសាងសង់​​ដល់ដំបូលនៃអាគារដែលមានន័យ​ថា​ពិត​ជា​បានចាក់គ្រឹះយ៉ាងរឹងមាំដល់ដំណាក់កាលបន្តបន្ទាប់។យោងតាមផែនការក្នុង​កាសាង​សង់​បន្ទាប់របស់ក្រុមហ៊ុនលីស៊ីនCEO បានផ្តោតសំខាន់ទៅលើ រូបរាងខាងក្រៅនៃដំបូល​អាគារដែល​មានរូបរាងពពក និង សំណង់ខាងក្នុងនៃសណ្ឋាគារ​​លំដាប់​ផ្កាយ ៥ WYDHAM នឹងបញ្ចប់​ក្នុង​ពេលឆាប់ៗនេះតាមការគ្រោងទុក។

ក្នុងរយៈពេលប៉ុន្នានឆ្នាំចុងក្រោយនេះវិស័យសេដ្ឋកិច្ចនៃប្រទេសកម្ពុជា មានការរីក​ចំរើនយ៉ាង​លឿន។ ការរីកចំរើននេះមានអាត្រាប្រមាណ ៧% ក្នុងរយៈពេល ៩ឆ្នាំជាប់ៗគ្នា នេះធ្វើឱ្យ​ការ​វិនិយោគបរទេសកាន់តែច្រើនឡើងនៅក្នុងប្រទេសកម្ពុជា។ដោយមាន​តម្រូវការកាន់​តែច្រើននូវ​អាជីវកម្មនិងកន្លែងស្នាក់នៅកើនឡើងធ្វើឱ្យទីផ្សារអចលនទ្រព្យកាន់តែមានប្រជាប្រិយភាពជាបន្តបន្ទាប់។ក្រុមហ៊ុនលីស៊ីនគ្រុប គឺជាក្រុមហ៊ុនដ៏ឆ្នើមមួយនៅក្នុង​ចំណោមក្រុមហ៊ុនឆ្នើមដ៏ច្រើន​នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

នៅឆ្នាំ២០១៣ ដោយយោងតាមអនុលោមគោលនយោបាយ«ផ្លូវមួយ-ខ្សែក្រវ៉ាត់មួយ»​នៅតំបន់​​អាស៊ីអាគ្នេយ៍ ក្រុមហ៊ុនលីស៊ីនគ្រុប បានបង្កើតការិយាល័យកណ្តាល​របស់ខ្លួននៅ​​ចំ​កណ្តាល​រាជ​ធានីភ្នំពេញ។ ក្រុមហ៊ុនលីស៊ីនគ្រុប បានអភិវឌ្ឍន៍ខ្លួនក្លាយជាក្រុមហ៊ុនដ៍ធំមួយ ដោយមាន​ការ​រួមបញ្ចូល ការអភិវឌ្ឍដីធ្លី ការអភិវឌ្ឍអចលនទ្រព្យបម្រើសេវាកម្មទេសចរណ៍ជំនួញ​ពាណិជ្ជ​កម្ម​អន្តជាតិ ម្ហូបអាហារនិងឧស្សាហកម្មទ្រង់ទ្រាយធំក្រោមការសហការួមគ្នារវាងប្រទេស​កម្ពជានិង មហាសម្ព័ន្ធមិត្តចិន។

ចំពោះការអភិវឌ្ឍវិស័យអចលនទ្រព្យ ផ្ទៃដីទំហំ២៥០០ហិកតានៃគម្រោងលីស៊ីនស៊ីកាងស៊ីនឆឹង ត្រូវបានសាងសង់ដោយក្រុមហ៊ុនលីស៊ីនគ្រុប និង រាជរដ្ឋាភិបាលកម្ពុជា នឹងជំរុញ​​​​ការផ្លាស់​ប្តូរ​រចនាសម្ព័ន្ធឧស្សាហកម្មរបស់ក្រុងព្រះសីហនុទាំងមូល និងទាក់ទាញយ៉ាងខ្លាំងនូវការវិនិយោគ​និងសហគ្រាសបរទេស។ វាក៏​ជាមជ្ឈមណ្ឌលឧស្សាហកម្មដ៏មមាញឹកក្នុងគម្រោង​ផ្លូវមួយខ្សែ​ក្រវ៉ាត់មួយនៅតំបន់អាស៊ីអាគ្នេយ៍និងជាគម្រោងថ្នាក់ជាតិសម្រាប់កម្ពុជានាពេលអនាគតជាមួយនឹងពិភពលោក។

ក្រៅពីគម្រោងលីស៊ីនស៊ីកាងស៊ីនឆឹងនៅក្រោមបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនលីស៊ីនគ្រុប ក៏មាន​គម្រោ​ង​អភិវឌ្ឍន៍ដ៏សម្បូរបែបសម្រាប់ក្រុងព្រះសីហនុ សណ្ឋាគារផ្កាយប្រាំអមជាមួយ​ទេស​ភា​ព​ឆ្នេរលើសពីនេះក្រុមហ៊ុនលីស៊ីនគ្រុបនិង​ក្រុមហ៊ុនGCCគ្រុបបានរួមគ្នាបង្កើត​គម្រោង​សំណ​ង់​វីឡាទំហំប្រហែល ៣៤ ហិកតានៅរាជធានីភ្នំពេញឈ្មោះថាបុរីNADIនិងគម្រោងទីក្រុង​ពាណិជ្ជ​កម្មអូរឫស្សីថ្មីភ្នំពេញ។ទន្ទឹមនឹងនេះក្រុមហ៊ុនក៏បានរៀបចំផែនការ​អភិវឌ្ឍជាច្រើន​ដំណាក់​កាល​ជាបន្តបន្ទាប់។

 

ម៉្យាងវិញទៀតក្នុងនាមជាក្រុមហ៊ុនអចលនទ្រព្យលំដាប់កំពូលរបស់កម្ពុជាហើយក៏ជាអ្នកសាងសង់និងត្រួសត្រាយនាពេលអនាគតជាមួយនឹងបទពិសោធន៍ពាណិជ្ជកម្មជាច្រើនឆ្នាំការយល់ច្បាស់អំពីទីផ្សារក្រុមហ៊ុនលីស៊ីនគ្រុបក៏មានឆន្ទៈក្នុងការទទួលខុសត្រូវរបស់ខ្លួនក្នុងការបញ្ចូលធនធានដែលមានគុណភាពខ្ពស់ជូនដល់ទីក្រុងនិងប្រជាជន។ស្ថិតនៅក្នុងបរិបទនេះ ​អាផាតមិន​សណ្ឋាគារអាជីវកម្មស្រាលំដាប់ផ្កាយ៥រួមបញ្ចូលទាំងគេហដ្ឋានដែលមានគុណភាពខ្ពស់និងអាជីវកម្មលំដាប់ខ្ពស់មួយបានចាប់កំណើតឡើង។

ទន្ទឹមនឹងនេះលីស៊ីនCEOបានសហការជាមួយក្រុមហ៊ុនសណ្ឋាគារលំដាប់ពិភពលោកគឺសណ្ឋាគារលំដាប់ផ្កាយប្រាំWYDHAM ដើម្បីផ្តល់ជូននូវសេវាកម្មកម្រិតផ្កាយប្រាំឈានមុខគេ លើ​ពិភព​លោកដល់ប្រជាជននៅរាជធានីភ្នំពេញដើម្បីឱ្យភ្ញៀវគ្រប់រូបទទួលបានការគោរពនៅទីនេះ៕Kh

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular